ព័ត៌មានអន្ដរជាតិ
ចារកម្មអាមេរិកទម្លាយ ក្រុមមនុស្សក្នុងបញ្ជីដែល រុស្ស៊ី នឹងសម្លាប់ ក្រោយចូលកាន់កាប់ អ៊ុយក្រែន
មន្ត្រីអាមេរិកនិយាយថា ពួកគេទទួលបានរបាយការណ៍ចារកម្ម ដែលទម្លាយថា រុស្ស៊ីមានបញ្ជីឈ្មោះជនជាតិអ៊ុយក្រែន ដែលត្រូវសម្លាប់ ឬបញ្ជូនទៅជំរំ នៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារ។

ក្នុងលិខិតមួយផ្ញើជូនប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet ឯកអគ្គរដ្ឋទូតរបស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំ UN នៅទីក្រុងហ្សឺណែវ បានអះអាងថា ផែនការក្រោយការវាយប្រហាររបស់រុស្ស៊ី នឹងពាក់ព័ន្ធការធ្វើទារុណកម្ម ការចាប់ខ្លួនដោយបង្ខំ និងការរងទុក្ខខ្លាំងក្លារបស់មនុស្ស។
ឯកអគ្គរដ្ឋទូតរូបនេះបានចោទប្រកាន់ថា គោលដៅទាំងនោះ នឹងដាក់បញ្ចូលអ្នកប្រឆាំងរុស្ស៊ី និងបេឡារុស ដែលកំពុងនិរទេសខ្លួនក្នុងប្រទេសអ៊ុយក្រែន, អ្នកកាសែត និងសកម្មជនប្រឆាំងអំពើពុករលួយ និង ប្រជាជនងាយរងគ្រោះ ដូចជាជនជាតិភាគតិច និងអ្នកកាន់សាសនា ព្រមទាំងអ្នកស្រឡាញ់ភេទដូចគ្នា។

លិខិតនោះបន្ថែមថា “ជាពិសេស យើងមានព័ត៌មានដែលអាចជឿទុកចិត្តបានថា កងកម្លាំងរុស្ស៊ីកំពុងរៀបចំបញ្ជីឈ្មោះជនជាតិអ៊ុយក្រែនដែលនឹងត្រូវសម្លាប់ ឬបញ្ជូនទៅកាន់ជំរំបន្ទាប់ពីការកាន់កាប់ដោយយោធា”។
ទោះជាយ៉ាងណាក៏ដោយ អាមេរិកមិនបានផ្តល់នូវព័ត៌មានលម្អិតទូលំទូលាយ អំពីព័ត៌មានសម្ងាត់នេះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ Biden យល់ព្រមប្រជុំជាមួយ Putin តែមានលក្ខខណ្ឌមួយ
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


