Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស​​រាប់​​ម៉ឺន​​នាក់​​ក្នុង​​ទី​​ក្រុង​​ធំ​​ៗ​​ទូទាំង​​ពិភព​លោក​​តវ៉ា​​ឲ្យ​រុស្ស៊ី​​បញ្ឈប់​​សង្គ្រាម

បានផុស

នៅ

ការ​តវ៉ា​បាន​កើត​ឡើង​មុន​គេ​នៅខា​ក្រៅ​ស្ថានទូត​រុស្ស៊ី ក្នុង​ទី​ក្រុង​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ រយៈ​ពេល​៣​ម៉ោង បន្ទាប់​ពី​លោក​ប្រធានាធិបតី វ្លាឌីមៀរ ពូទីន បាន​និយាយ​ថា លោក​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សាយ​ថា មនុស្ស​រាប់​ពាន់​នាក់​នៅ​​រដ្ឋ​ធានី​របស់​សហរដ្ឋ​អាមេរិក​បាន​កាន់​ទង់​ជាតិ​​អ៊ុយ​ក្រែន និង​បាន​នាំ​គ្នា​ស្រែក​ថា «ឈប់​ឈ្លាន​ពាន​ទៅ​រុស្ស៊ី»។

នៅ​ទី​ក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស បាតុករ​រាប់​ពាន់​នាក់​​ដែល​មាន​ជន​ជាតិ​អ៊ុយក្រែន​ជា​ច្រើន​នាក់ និង​អ្នក​ខ្លះ​កំពុង​យំ​បាន​ជួបជុំ​គ្នា​នៅ​ខាង​ក្រៅ​​តំបន់ Downing Street ដែល​ជា​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ដើម្បី​ជំរុញ​ឲ្យ​អង់គ្លេស​ចាត់​វិធាន​ការ​ឲ្យខ្លាំង​​ឡើង​ថែម​ទៀត។

អ្នក​តវ៉ា​ម្នាក់​បាន​និយាយ​ថា ៖«យើង​ត្រូវ​ការ​ជំនួយ។ យើង​ត្រូវ​ការនរណា​ម្នាក់​ជួយ​គាំទ្រ​ពួក​យើង។ អ៊ុយក្រែន​តូច​ណាស់ ហើយ​រង​សម្ពាធ​​ដ៏​ធំ»។

នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង​វិញ អ្នក​តវ៉ា​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​រាប់​រយ​នាក់​បាន​និយាយ​ថា ៖«ខ្ញុំ​មាន​អារម្មណ៍​ថា យើង​ស្ថិត​ក្នុងពេល​វេលា​គ្រោះ​ថ្នាក់​ណាស់​ក្នុង​ពិភព​លោកទាំង​មូល»។

នៅ​ទី​ក្រុង Madrid ប្រទេស​អេស្ប៉ាញ តារា​សម្តែងអេស្ប៉ាញ​​ម្ចាស់​ពាន​រង្វាន់ Oscar លោក Javier Bardem ក៏​បាន​ចូល​រួម​ក្នុង​បាតុកម្ម​ដែល​មាន​អ្នក​តវ៉ា​រាប់​ពាន់​នាក់​នៅ​ខាង​ក្រៅ​ស្ថានទូត​រុស្ស៊ី។

លោក Bardem បាន​និយាយ​ថា ៖«វា​ជា​ការឈ្លាន​ពាន…។ វា​បាន​​​បំពានសិទ្ធិ​ជា​មូលដ្ឋាន​​រហូត​ដល់អធិបតេយ្យ​ភាព​​របស់​អ៊ុយក្រែន និង​ច្បាប់​អន្តរជាតិ ព្រម​ទាំង​អ្វី​ៗ​ជា​ច្រើន​ទៀត»។

ទង់​ជាតិ​ខ្នាត​យក្ស​ត្រូវ​បាន​លើកនៅ​ទី​លាន Times Square ក្នុង​ទី​ក្រុង Manhattan ដោយ​ហ្វូង​អ្នក​តវ៉ា​រាប់​រយ​នាក់។

នៅ​រដ្ឋធានី Bern របស់​ប្រទេសស្វីស មនុស្ស​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា ដោយ​បាន​កាន់​ទង់​ជាតិ​អ៊ុយក្រែន និង​នាំ​គ្នា​ស្រែក​ថា «សន្តិភាព​ដើម្បី​អ៊ុយក្រែន!»។

បុរស​ឈ្មោះ Agapi Tamir អាយុ​២៨​ឆ្នាំ​​​ដែល​បាន​ចូល​រួម​ជា​មួយ​​ក្រុម​តវ៉ា​នៅ​សហគមន៍​អ៊ុយក្រែន​ក្នុង​ប្រទេស​ក្រិក​បាន​និយាយ​ថា ៖«រឿង​តែ​មួយ​គត់​ដែល​យើង​ជឿ​គឺ​ថា អព្ភូតហេតុ​ណា​មួយ​នឹង​ជួយ​បញ្ឈប់​រឿង​ដ៏​អាក្រក់ និង​គួរ​ឲ្យ​ភ័យ​ខ្លាច​ដែល​កំពុង​កើត​ឡើង​ឥឡូវ​នេះ»។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​នៅ​ទី​ក្រុងហ្សឺណែវ ក៏​មាន​ការ​តវ៉ា​​ដែលរៀបចំដោយយុទ្ធនាការអន្តរជាតិដែលឈ្នះរង្វាន់ណូបែលសន្តិភាពដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN)​ នៅ​ខាង​ក្រៅ​ទី​ស្នាក់​ការ​​សហភាព​អឺរ៉ុប​របស់​អង្គការ​សហ​ប្រជា​ជាតិ​បាន​ថ្កោល​ទោស​ថា ការ​គំរាម​កំហែង​របស់​លោក ពូទីន គឺ​ប្រើ​អាវុធ​នុយក្លេអ៊ែរ។

ការ​តវ៉ា​នៅ​ទី​ក្រុង​ជា​ច្រើន​​ទៀត​ក៏​បានកើត​ឡើង​ដូច​ជា Beirut, Tel Aviv, Dublin, Prague រួម​ទាំង​ទី​ក្រុង​រុស្ស៊ី​ដូច​ជា មូស្គូ  St Petersburg និង​ Yekaterinburg ដែល​បាន​នាំ​គ្នា​ស្រែក​ថា «បញ្ឈប់​សង្គ្រាម​ទៅ!»។ នៅ​រុស្ស៊ី​ ប៉ូលិស​បាន​ចាប់​អ្នក​តវ៉ា​១៦៦៧​នាក់​នៅ​ក្នុង​ទី​ក្រុង​៥៣៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម