ព័ត៌មានអន្ដរជាតិ
បោះឆ្នោតនៅបេឡារុស្សបង្កើតជាប្រទេសអាវុធនុយក្លេអ៊ែរវិញ
ការបោះឆ្នោតនៅក្នុងប្រទេសបេឡារុស្សបានបើកផ្លូវសម្រាប់រដ្ឋអតីតសហភាពសូវៀត និងបច្ចុប្បន្នជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីទទួលបានអាវុធនុយក្លេអ៊ែរជាលើកដំបូង ចាប់តាំងពីប្រទេសមួយនេះទទួលបានឯករាជ្យនៅឆ្នាំ១៩៩០។
ការបោះឆ្នោតដែលត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យបានអនុម័តផែនការសម្រាប់បេឡារុស្សដើម្បីអនុម័តធម្មនុញ្ញថ្មីមួយដែលដកចេញធម្មនុញ្ញបច្ចុប្បន្នគ្មានអាវុធនុយក្លេអ៊ែរ។

ចំណាត់ការថ្មីនេះមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរសម្រាប់ការសាយភាយ និងមានសក្តានុពលធ្វើឲ្យប្រទេសបេឡារុស្សក្លាយជាតំបន់មួយសម្រាប់ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។
មេដឹកនាំបេឡារុស្ស លោក Alexander Lukashenko បានគ្រប់គ្រងប្រទេសយ៉ាងរឹងមាំ និងជិតស្និទ្ធជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន។
និយាយនៅកន្លែងបោះឆ្នោតកាលពីថ្ងៃអាទិត្យ លោក Lukashenko បានលើកឡើងថា ៖«ប្រសិនបើលោកអ្នក (បស្ចឹមប្រទេស) ផ្ទេរអាវុធនុយក្លេអ៊ែរទៅប្រទេសប៉ូឡូញ ឬលីទុយអានី ទៅកាន់ព្រំដែនរបស់ពួកយើង អីចឹង ខ្ញុំនឹងងាកទៅរកលោកពូទីនដើម្បីនាំអាវុធនុយក្លេអ៊ែរមកវិញដែលខ្ញុំលះបង់ដោយគ្មានលក្ខខណ្ឌ»។
ការបោះឆ្នោតនេះក៏ដើម្បីពង្រីកពេលវេលារបស់លោក Lukashenko ដើម្បីបន្តដឹកនាំរហូតដល់ឆ្នាំ២០៣៥។ លោកបានកាន់អំណាចតាំងពីឆ្នាំ១៩៩៤។
ចន្លោះឆ្នាំ១៩៩៤ និង១៩៩៦ អតីតសហភាពសូវៀត មានបេឡារុស្ស៊ី អ៊ុយក្រែន និងកាហ្សាស្ថាន ទាំងអស់បានយល់ព្រមលះបង់ចោលអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការធានាសន្តិសុខដែលការធានាឥឡូវនេះត្រូវបានខូចខាតហើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


