ព័ត៌មានអន្ដរជាតិ
ហុងកុងជួបបញ្ហារក្សាសព និងកន្លែងបញ្ចុះសព ខណៈការស្លាប់ដោយកូវីដកើនឡើង
បរិក្ខាសម្រាប់រក្សាសកសពនៅមន្ទីរពេទ្យ និងកន្លែងបញ្ចុះសពនៅទីក្រុងហុងកុងកំពុងបញ្ហាលំបាកនៅពេលចំនួននៃការឆ្លងកូវីដ-១៩ និងស្លាប់ថ្មីជាប់កំណត់ត្រាកំពុងកើនឡើង ខណៈអាជ្ញាធរកំពុងព្យាយាមទប់ស្កាត់។
លោក Tony Ling ប្រធានសមាគមវេជ្ជបណ្ឌិតសាធារណៈរបស់ទីក្រុងបាននិយាយថា សាកសពជាច្រើនកំពុងរង់ចាំនៅបន្ទប់គ្រោះថ្នាក់ និងអាសន្នរបស់មន្ទីរពេទ្យទូទាំងទីក្រុងដើម្បីដឹកទៅកន្លែងទីឋានបញ្ចុះសព។

លោកមានប្រសាសន៍ទៀតថា ៖«សាកសពទាំងនោះឥឡូវនេះរក្សាទុកលើសពេលកំណត់ដើម្បីរងចាំការប្រមូល ពីព្រោះធនធានមានកំណត់»ដោយសារខ្វះកម្លាំង និងខ្វះសមត្ថភាពរក្សាទុក។
ករណីស្លាប់ពាក់ព័ន្ធនឹងកូវីដ-១៩ជាង៦០០នាក់នៅទីក្រុងហុងកុងចាប់តាំងពីជំងឺនេះបានចាប់ផ្តើមឡើងកាលពីឆ្នាំ២០២០ ដែលតិចជាងទីក្រុងធំៗផ្សេងទៀត។
ទោះបីជាយ៉ាងណា ចំនួនបានកើនឡើងរហូតជាប់កំណត់ត្រាគឺ៨៣នាក់កាលពីថ្ងៃអាទិត្យ។ ករណីស្លាប់ប្រហែលជា៣០០នាក់កាលពីសប្តាហ៍មុនដែលអ្នកស្លាប់ភាគច្រើនគឺជាអ្នកមិនទាន់ចាក់វ៉ាក់សាំង។
ទីក្រុងហុងកុងមានសមាសមាត្រនៃមនុស្សចាស់អត់ចាក់វ៉ាក់សាំងយ៉ាងច្រើន បើទោះជាថ្មីៗជំរុញក្នុងការបង្កើនចាក់ក៏ដោយ។ ភាគច្រើនអ្នកទាំងនោះស្ទាក់ស្ទើរក្នុងការចាក់ដោយសារព្រួយបារម្ភពីផលប៉ះពាល់។
អ្នកជំនាញសុខភាពបាននិយាយថា ទីក្រុងដែលមានប្រជាជន៧.៤លាននាក់អាចមានអ្នកស្លាប់កើនឡើងដល់៣២០៦នាក់ត្រឹមពាក់កណ្តាលខែឧសភាខាងមុខនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


