ព័ត៌មានអន្ដរជាតិ
យន្តហោះធំបំផុតរបស់ពិភពលោកនៅអ៊ុយក្រែន ត្រូវ រុស្ស៊ី កម្ទេចបាត់ហើយ
យោងតាមគណនី Twitter ផ្លូវការរបស់រដ្ឋាភិបាលអ៊ុយក្រែន បានឲ្យដឹងនៅថ្ងៃចន្ទទី២៨ខែកុម្ភៈនេះថា យន្តហោះធំបំផុតរបស់ពិភពលោក Antonov AN-225 Mriya ត្រូវបានកម្ទេចដោយការវាយប្រហាររបស់រុស្ស៊ី លើអាកាសយានដ្ឋានក្បែរទីក្រុង គៀវ។

លោក Dmytro Kuleba រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថា “រុស្ស៊ីអាចបំផ្លាញ Mriya របស់យើង។ ប៉ុន្តែពួកគេនឹងមិនអាចបំផ្លាញសុបិននៃរដ្ឋអឺរ៉ុបដ៏រឹងមាំ សេរី និងប្រជាធិបតេយ្យនេះបានឡើយ”។
Mriya ដែលបកប្រែថា “សុបិន” បានទុកនៅក្នុងឃ្លាំងរបស់ខ្លួន នៅឯមូលដ្ឋានទ័ពអាកាសអ៊ុយក្រែនក្នុងទីក្រុង Hostomel ដែលជាកន្លែងនៃការប៉ះទង្គិចគ្នាយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ ពេលដែលយោធារុស្ស៊ី កាន់កាប់មូលដ្ឋានទ័ពអាកាស។

ប្រព័ន្ធគ្រប់គ្រងព័ត៌មានអំពីអគ្គិភ័យរបស់អង្គការ NASA បានរកឃើញភ្លើងឆាបឆេះជាច្រើនកន្លែងនៅអាកាសយានដ្ឋាន រួមទាំងនៅឃ្លាំងដែលផ្ទុកយន្តហោះផងដែរ។
យោងតាមទិន្នន័យរបស់អង្គការ NASA បានឲ្យដឹងថា អគ្គិភ័យមួយបានកើតឡើងនៅឃ្លាំងដែលផ្ទុកយន្តហោះ ហើយត្រូវបានគេឃើញនៅម៉ោង ១១:១៣ ព្រឹកថ្ងៃអាទិត្យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ វាយអ៊ុយក្រែន ៤ថ្ងៃ រុស្ស៊ី ចំណាយអស់ ៨០ពាន់លានដុល្លារអាមេរិក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


