ព័ត៌មានអន្ដរជាតិ
អ្នកឆ្លងកូវីដអាចប្រឈមហានិភ័យសង្គ្រោះបន្ទាន់ឬឈានដល់ស្លាប់ បើមានហ្សែន៥ប្រភេទនេះ
ហ្សែនចំនួន៥ត្រូវបានគេកំណត់ថា អាចបណ្តាលឲ្យអ្នកជំងឺកូវីដ១៩ប្រឈមនឹងហានិភ័យនៃការស្លាប់ ឬបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់។

ការសិក្សាដ៏សំខាន់មួយពីសាកលវិទ្យាល័យ Edinburgh បានប្រមូល DNA ពីអ្នកជំងឺកូវីដចំនួន២,៧០០នាក់នៅក្នុងផ្នែកសង្គ្រោះបន្ទាន់ចំនួន២០៨កន្លែងទូទាំងចក្រភពអង់គ្លេស។
ទាំងនេះគឺជាករណីធ្ងន់ធ្ងរបំផុតនៃជំងឺកូវីដ១៩ ហើយ២២ភាគរយនៃអ្នកជំងឺដែលគេសិក្សាគឺបានស្លាប់ខណៈ៧៤ភាគរយមិនអាចដកដង្ហើមដោយខ្លួនឯងបាន និងត្រូវការឧបករណ៍ជំនួយខ្យល់អុកស៊ីហ្សែន។

ព័ត៌មានហ្សែនរបស់អ្នកជំងឺទាំងនេះ ត្រូវបានគេប្រៀបធៀបទៅនឹងជនជាតិអង់គ្លេសចំនួន ១០០,០០០នាក់ហើយមានហ្សែនចំនួន៥ត្រូវបានគេកត់សម្គាល់ឃើញច្រើនបំផុត ក្នុងចំណោមករណីជំងឺកូវីដធ្ងន់ធ្ងរ។
ក្រុមអ្នកស្រាវជ្រាវនិយាយថា ការរកឃើញហ្សែនទាំង៥ដែលបង្ហាញយ៉ាងច្បាស់ថាមានផ្សារភ្ជាប់ទៅនឹងជំងឺនេះ គឺមិនធ្លាប់ត្រូវបានគេគិតទុកពីមុនមកឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវលើកឡើងថា ការដឹងថាហ្សែនមួយណាពាក់ព័ន្ធនឹងករណីធ្ងន់ធ្ងរនៃការឆ្លងមេរោគកូរ៉ូណា គឺអាចជួយអ្នកជំនាញឲ្យកំណត់ថ្នាំដែលមានស្រាប់ដើម្បីជួយព្យាបាលជំងឺកូវីដបាន។
ក្រុមអ្នកវិទ្យាសាស្រ្តដែលលទ្ធផលសិក្សារបស់ពួកគេត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Nature បានរកឃើញថា ហ្សែនទាំង៥នោះគឺមាន IFNAR2, TYK2, OAS1, DPP9 និង CCR2។

ពូកគេនិយាយថា ពួកគេអាចចង្អុលបង្ហាញបានថា ដំណើរការម៉ូលេគុលចំនួនពីរដូចជាភាពស៊ាំប្រឆាំងវីរុសនិងការរលាកសួតគឺមានជាប់ទាក់ទងនឹងហ្សែនទាំងនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ យល់ព្រមឲ្យប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer តែអាមេរិកទិញពី Moderna ១០០ លានដូសបន្ថែមទៀត
ចុចអាន៖ អ្នកល្មើសវិធានការចត្តាឡីស័ក អាចទទួលទោសព្រហ្មទណ្ឌថែមទៀត ក្រៅពីពិន័យជាប្រាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


