ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រាប់អ្នកក្រុង កៀវ ឲ្យឡើងមើលដំបូលផ្ទះ បើឃើញសញ្ញា X ត្រូវលុបចេញជាបន្ទាន់
ប្រជាជនអ៊ុយក្រែន ត្រូវបានគេព្រមានជាមួយនឹងនិមិត្តសញ្ញាដ៏អាថ៌កំបាំង ដែលលេចឡើងនៅជុំវិញរដ្ឋធានី កៀវ ហើយសញ្ញានោះ ត្រូវបានគេជឿថា ជាសញ្ញាសម្គាល់នៅលើអគារ សម្រាប់ការវាយប្រហារពីអាកាស។

អ្នកក្រុង កៀវ ត្រូវបានជំរុញឲ្យឃ្លាំមើលជាប់ជានិច្ច សម្រាប់សញ្ញាសម្គាល់ដែលត្រូវបានគេចោទថា ប្រើប្រាស់ដោយកងកម្លាំងរុស្ស៊ី និងអ្នកបះបោរគាំទ្រវិមានក្រឹមឡាំង។
យោងតាមប្រភពនៅក្នុងទីក្រុង កៀវ បានឲ្យដឹងថា និមិត្តសញ្ញា X ពណ៌ក្រហមដ៏គ្រោះថ្នាក់នៅលើដំបូលអគារផ្ទះល្វែង គឺត្រូវបានគេប្រើប្រាស់ដើម្បីជួយដល់ទាហានរបស់លោក វ្ល៉ាឌីមៀរ ពូទីន ក្នុងការវាយប្រហារ។

ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលក្នុងទីក្រុង កៀវ បានចេញការព្រមានខ្លាំងៗ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ រដ្ឋាភិបាលនិយាយថា “អ្នករស់នៅអគារខ្ពស់ៗជាប់ដំបូល សូមទៅពិនិត្យដំបូលជាបន្ទាន់ដើម្បីរកសញ្ញាទាំងនេះ”។ ការព្រមានមួយទៀតគឺថា “ស្លាកនៅលើឈើអាចត្រូវបានលាបពណ៌ ឬបិទដោយក្រដាសចាំងៗ”។
កាសែត The Sun រាយការណ៍ថា ប្រជាពលរដ្ឋត្រូវបានជំរុញឲ្យលុបស្លាកសញ្ញាទាំងនោះ ឬបិទបាំងពួកវាជាមួយរបស់នានា ដូចជាភក់ជាដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ស្រីៗនាំគ្នាស្រាតធ្វើបាតុកម្មនៅស្ថានទូតរុស្ស៊ី ប្រឆាំងការវាយលុក អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


