ព័ត៌មានអន្ដរជាតិ
ឆានែល Telegram របស់ Sputnik និង RT ត្រូវអឺរ៉ុបបិទការផ្សាយ
ឆានែល Telegram របស់ទីភ្នាក់ងារសារព័ត៌មាន Sputnik និង RT កំពុងត្រូវបានបិទនៅក្នុងសហភាពអឺរ៉ុប។ នេះបើតាមការចុះផ្សាយដោយ Sputnik នៅថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន Sputnik បាននិយាយថា បណ្តាញទូរលេខរបស់ Sputnik Blizhneye Zarubezhye ត្រូវបានបិទទាំងស្រុង នៅក្នុងបណ្ដាប្រទេសសហភាពអឺរ៉ុប ជាពិសេសនៅប្រទេស អាល្លឺម៉ង់ បារាំង និងហូឡង់។ ក្រៅពីឆានែល Sputnik អឺរ៉ុបក៏បានបិទឆានែលប្រព័ន្ធផ្សព្វផ្សាយរបស់ RT ផងដែរ នៅដើមសប្តាហ៍នេះ។

លើសពីនេះទៀត កាលពីថ្ងៃពុធ កន្លងទៅ ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនធំរបស់ Facebook សម្រេចបិទមាតិកាទាំងអស់របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរុស្ស៊ីគឺ RIA និង Sputnik មិនឲ្យដំណើរការនៅលើផ្លាតហ្វមរបស់ខ្លួនឡើយ។
មិនតែប៉ុណ្ណោះ បណ្តាញ YouTube, Instagram និងគណនី TikTok ដែលភ្ជាប់ទៅនឹងសារព័ត៌មាន Sputnik និង RT ក៏ត្រូវបានបិទនៅទូទាំងទ្វីបអឺរ៉ុបផងដែរ បន្ទាប់ពីការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ជុំវិញប្រតិបត្តិការយោធានៅអ៊ុយក្រែន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Sputnik
ចុចអាន៖ Facebook បិទប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ រុស្ស៊ី ទាំងអស់

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ