ព័ត៌មានអន្ដរជាតិ
អាមេរិក ថា ការបញ្ជូនយន្តហោះចម្បាំងប៉ូឡូញ ទៅអ៊ុយក្រែន “ប្រឈមហានិភ័យខ្ពស់ណាស់” (មានវីដេអូ)
មន្ទីរបញ្ចកោណនិយាយថា ខ្លួននឹងមិនអនុញ្ញាតឲ្យមានការផ្ទេរយន្តហោះចម្បាំងប៉ូឡូញ ទៅកាន់ប្រទេសអ៊ុយក្រែននោះទេ ប៉ុន្តែបើកចំហរក្នុងការធ្វើការ ជាមួយសម្ព័ន្ធមិត្តនានា លើមធ្យោបាយផ្សេងទៀត ដើម្បីបង្កើនសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន។

អ្នកនាំពាក្យ John Kirby បាននិយាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានផ្ញើសារនេះទៅកាន់សមភាគីប៉ូឡូញ Mariusz Błaszczak កាលពីព្រឹកថ្ងៃពុធទី០៩ខែមីនា។
ស្របពេលជាមួយគ្នានោះដែរ លោក Kirby បានកោតសរសើរចំពោះការប្រើប្រាស់យុទ្ធសាស្ត្ររបស់អ៊ុយក្រែន ដើម្បីទប់ស្កាត់ការវាយលុករបស់រុស្ស៊ី ប៉ុន្តែនិយាយថា ការបន្ថែមយន្តហោះទៅឲ្យអ៊ុយក្រែន ទំនងជាមិនផ្លាស់ប្តូរប្រសិទ្ធភាពរបស់អ៊ុយក្រែន ណាស់ណាទេ។

លោកបានកត់សម្គាល់ថា ការដាក់ពង្រាយយន្តហោះចម្បាំងដែលគ្រប់គ្រងដោយប៉ូឡូញ ពីមូលដ្ឋានទ័ពអាកាសដ៏សំខាន់របស់សហរដ្ឋអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ ដូចដែលទីក្រុងវ៉ាស៊ូវី ស្នើឡើងគឺមានហានិភ័យខ្ពស់ណាស់ ហើយអាចធ្វើឲ្យរុស្ស៊ីច្រឡំថា ជារឿងបន្តភាពតានតឹង។
លោកអះអាងថា “នោះមិនត្រឹមតែមិនល្អសម្រាប់អង្គការណាតូប៉ុណ្ណោះទេ តែវាក៏មិនល្អសម្រាប់សហរដ្ឋអាមេរិក និងសន្តិសុខជាតិរបស់យើងដែរ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លេចចេញសញ្ញាជម្លោះដ៏កម្រ ក្នុងចំណោមសម្ព័ន្ធមិត្ត អង្គការណាតូ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


