ព័ត៌មានអន្ដរជាតិ
រុស្ស៊ីបញ្ជាក់ច្បាស់ៗ ក្រោយអ៊ុយក្រែនចោទថា ទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារ
ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១០ខែមីនានេះថា ការអះអាងរបស់អ៊ុយក្រែនដែលថា រុស្ស៊ីទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារក្នុងទីក្រុង Mariupol គឺជា “ព័ត៌មានក្លែងក្លាយ” ព្រោះអគារនេះគឺជាអតីតមន្ទីរពេទ្យសម្ភព ដែលត្រូវបានទាហានកាន់កាប់ជាយូរមកហើយ។

លោក Dmitry Polyanskiy អនុតំណាងអចិន្ត្រៃយ៍ទីមួយរបស់រុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិបាននិយាយនៅលើ Twitter ថា “នោះហើយជារបៀបដែល ព័ត៌មានក្លែងក្លាយ កកើតមក”។
លោក Polyanskiy និយាយថា ប្រទេសរុស្ស៊ីបានព្រមានកាលពីថ្ងៃទី៧ខែមីនាថា មន្ទីរពេទ្យនេះត្រូវបានប្រែក្លាយទៅជាទីតាំងយោធា ដែលទាហានអ៊ុយក្រែនយកធ្វើជាកន្លែងបាញ់អាវុធចេញ។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានចោទប្រកាន់រុស្ស៊ីថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ បន្ទាប់ពីមន្ត្រីអ៊ុយក្រែននិយាយថា យន្តហោះរុស្ស៊ីបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារកាលពីថ្ងៃពុធ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ អាមេរិក ថា ការបញ្ជូនយន្តហោះចម្បាំងប៉ូឡូញ ទៅអ៊ុយក្រែន “ប្រឈមហានិភ័យខ្ពស់ណាស់”
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


