ព័ត៌មានអន្ដរជាតិ
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងធ្វើបាបប្រទេសក្រីក្រ ដោយសារតម្លៃទំនិញឡើងថ្លៃ
ប្រធានអង្គការសហប្រជាជាតិបានព្រមានថា ការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន កំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ចពិភពលោក ជាពិសេសលើប្រទេសក្រីក្រកំពុងអភិវឌ្ឍន៍ ដែលប្រឈមមុខនឹងការកើនឡើងតម្លៃអាហារ ប្រេងឥន្ធនៈ និងជី។

អគ្គលេខាធិការ Antonio Guterres បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារទី១៥ខែមីនាថា “រុស្ស៊ី និងអ៊ុយក្រែនតំណាងឲ្យជាងពាក់កណ្តាលនៃការផ្គត់ផ្គង់ប្រេងឆារបស់ពិភពលោក និងប្រហែល ៣០% នៃស្រូវសាលីរបស់ពិភពលោក”។
លោកបានបន្ថែមថា “តម្លៃគ្រាប់ធញ្ញជាតិបានឡើងលើសតម្លៃនៅពេលផ្ទុះបដិវត្ត Arab Spring និងកុបកម្មស្បៀងអាហារឆ្នាំ ២០០៧ ដល់២០០៨”។

ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៥ បាននាំចូលស្រូវសាលីយ៉ាងហោចណាស់មួយភាគបីពីអ៊ុយក្រែន និងរុស្ស៊ី ហើយ១៨ប្រទេសនាំចូលយ៉ាងតិច ៥០%។ ប្រទេសទាំងនេះរួមមានអេហ្ស៊ីប សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប៊ួគីណាហ្វាសូ លីបង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។
លើសពីនេះ លោក Guterres ព្រមានថា រឿងទាំងអស់នេះ កំពុងធ្វើបាបប្រទេសក្រីក្របំផុត ហើយបណ្តុះគ្រាប់ពូជសម្រាប់អស្ថិរភាពនយោបាយ និងភាពចលាចលនៅជុំវិញពិភពលោក។ ប្រទេសដែលងាយរងគ្រោះបំផុត បាននិងកំពុងព្យាយាមងើបឡើងវិញពីជំងឺរាតត្បាត កូវីដ១៩ រួចទៅហើយ ហើយប្រឈមនឹងអតិផរណា អត្រាការប្រាក់កើនឡើង និងបំណុលដែលលេចចេញមុនសង្គ្រាមអ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ មេដឹកនាំអឺរ៉ុប៣ប្រទេស ធ្វើទស្សនកិច្ចយ៉ាងភ្ញាក់ផ្អើលនៅអ៊ុយក្រែន ក្នុងគោលបំណងធំមួយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


