ព័ត៌មានអន្ដរជាតិ
សាំងឡើងថ្លៃពេក បុរសម្នាក់យកប្រេងឆាចាក់ឡាន (មានវីដេអូ)
ជារឿងដ៏ហួសចិត្តមួយ ដែលបុរសម្នាក់ ត្រូវបានគេប្រទះឃើញ យកប្រេងឆាទាំងដបៗចាក់ឡាន ស្របពេលដែលតម្លៃសាំង ឡើងថ្លៃទៅៗ។

ខណៈតម្លៃប្រេងឥន្ធនៈឡើងដល់កម្រិតខ្ពស់បំផុត អតិថិជនម្នាក់ត្រូវបានថត នៅខាងក្រៅហាងលក់ទំនិញ Tesco ក្នុងទីក្រុង Congleton នៃតំបន់ Cheshire ប្រទេសអង់គ្លេស កាលពីរសៀលថ្ងៃអង្គារទី១៥ខែមីនា។
នៅក្នុងវីដេអូ គាត់ត្រូវបានគេមើលឃើញនៅខាងក្រោយឡាន ជាមួយនឹងរទេះរុញដាក់ដបប្រេងឆា។ គាត់បានបើកដបម្តងមួយៗ ហើយចាក់ប្រេងឆាចូលក្នុងឡានរបស់គាត់។
Mark Rainford ដែលជាអ្នកថតវីដេអូឃ្លីបនេះបាននិយាយថា “ខ្ញុំបានថតវីដេអូ ហើយនៅពេលខ្ញុំដើរកាត់គាត់ គាត់បានបើកគម្របដប នោះហើយជាអ្វីដែលធ្វើឲ្យខ្ញុំសើច”។

ទោះបីជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនបានណែនាំគាត់ថា ការយកប្រេងឆា ចាក់ជំនួសសាំង ធ្វើឲ្យមានហានិភ័យ ហើយអាចបណ្តាលឲ្យខូចម៉ាស៊ីនឡាន។
វីដេអូឃ្លីបនេះ ត្រូវបានថតស្របពេលតម្លៃសាំង និងប្រេងម៉ាស៊ូត កំពុងឡើងថ្លៃខ្លាំង ហើយរបស់របរប្រើប្រាស់ក្នុងផ្ទះនានា ក៏ឡើងថ្លៃដែរ។
នៅអង់គ្លេស តម្លៃសាំងជាមធ្យមបានឡើងដល់កម្រិតកំណត់ត្រា ១.៦៦ អឺរ៉ូ (ជិត ៨ ៨០០ រៀល) ក្នុងមួយលីត្រ ចំណែកម៉ាស៊ូត ឡើងដល់ ១.៧៩អឺរ៉ូ (ជិត ៩ ៥០០ រៀល)៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ សាំងឡើងថ្លៃពេក ចោរនៅអាមេរិក ចាប់ផ្តើមដើរលួចបូមពីរថយន្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


