Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​ បាញ់កម្ទេចឃ្លាំងអាវុធទំនើបៗ ៥ ទីតាំងបន្ថែមទៀតនៅ អ៊ុយក្រែន

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ឃ្លាំងអាវុធទំនើបៗចំនួន ៥ នៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានវាយប្រហារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការពារជាតិលោក Igor Konashenkov បាននិយាយថា កាំជ្រួចមីស៊ីលនាំផ្លូវរយៈចម្ងាយឆ្ងាយបានវាយប្រហារឃ្លាំងផ្ទុកប្រេង និងប្រេងរំអិលដ៏ធំនៅទីក្រុង Lysychansk និងទីក្រុង Kramatorsk, ឃ្លាំងអាវុធគ្រាប់រ៉ុកកែត និងកាំភ្លើងធំនៅទីក្រុង Druzhkivka និងឃ្លាំងគ្រាប់នៅទីក្រុង Nadezhdinka និងទីក្រុង Novooleksandrivka ។

លោកបាននិយាយថា ដោយឡែក កងកម្លាំងអាកាសរុស្ស៊ីបានវាយប្រហារលើឧបករណ៍យោធារបស់អ៊ុយក្រែនចំនួន ៨៣ រួមទាំងប៉ុស្តិ៍បញ្ជាការចំនួន ៤ ប្រព័ន្ធការពារដែនអាកាសចំនួន ៤ ឃ្លាំងគ្រាប់រ៉ុកកែត កាំភ្លើងធំ និងគ្រាប់រំសេវចំនួន ៣ កន្លែង និងទីតាំងស្តុកសម្ភារៈយោធាចំនួន ៦៨ កន្លែង ។

អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីក៏បានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែនចំនួន ៦ គ្រឿង រួមទាំងយន្តហោះ Bayraktar មួយគ្រឿងផងដែរ ។

លោកបាននិយាយថា “សរុបមកចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមក យន្តហោះដ្រូនចំនួន ២៣៦ គ្រឿង ប្រព័ន្ធការពារដែនអាកាស ១៨៥ គ្រឿង រថក្រោះ និងរថពាសដែកប្រយុទ្ធផ្សេងទៀត ១,៥៤៧ គ្រឿង មីស៊ីលបាញ់ពីដីចំនួន ១៥៤ គ្រឿង កាំភ្លើងធំ និងកាំភ្លើងត្បាល់ចំនួន ៦១២ គ្រឿង ព្រមទាំងរថយន្តយោធា និងកាំភ្លើងពិសេសចំនួន ១,៣៤៣ គ្រឿង ​ត្រូវ​បាន​បំផ្លាញ” ។

រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ជនស៊ីវិល ៩២៥ នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងសង្គ្រាម និងជិត ១,៥០០ នាក់បានរងរបួស ខណៈមនុស្សជាង ៣.៥ លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចំពេលមានការវាយប្រហាររបស់រុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ រុស្ស៊ី គំរាមជាថ្មីថា ខ្លួននឹងប្រើអាវុធនុយក្លេអ៊ែរ ក្រោមហេតុផលមួយ

ចុចអាន ៖ ធ្លាយតួលេខពិត ទាហាន រុស្ស៊ី ស្លាប់នៅ អ៊ុយក្រែន ច្រើនជាងចំនួនផ្លូវការ ២០ ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម