ព័ត៌មានអន្ដរជាតិ
ប្រទេសក្បែរខាង កម្ពុជា បញ្ជាក់ថ្ងៃប្រារព្ធពិធី បុណ្យចូលឆ្នាំថ្មី
រដ្ឋាភិបាលឡាវបានកំណត់យកថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២២ ជាថ្ងៃឈប់សម្រាកទីមួយសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីរបស់ឡាវ ឬហៅថា Pi Mai ។

បើទោះជាអនុញ្ញាតឲ្យប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីមែន ប៉ុន្តែសម្រាប់ខេត្ត Luang Prabang បានចេញសេចក្តីណែនាំសម្រាប់ការប្រារព្ធពិធីបុណ្យមួយនេះដោយសុវត្ថិភាពនៅក្នុងខេត្ត ដោយហាមលេងបាញ់ ឬជះទឹក ក៏ដូចជាវិធានការបង្ការជំងឺកូវីដ ១៩ ផងដែរ ។
ទន្ទឹមនោះ សេចក្តីជូនដំណឹងដែលចេញដោយការិយាល័យអភិបាលខេត្ត Luang Prabang បានលើកទឹកចិត្តដល់ការប្រារព្ធពិធីតូចៗនៅផ្ទះ ឬជាមួយក្រុមគ្រួសារ ខណៈដែលការប្រារព្ធជាក្រុមធំនឹងត្រូវហាមឃាត់ បើគ្មានការអនុញ្ញាតពីក្រុមការងារកូវីដរបស់ខេត្ត ។

ជាមួយគ្នានេះ ការលេងទឹកនៅតាមដងផ្លូវក៏នឹងត្រូវហាមឃាត់យ៉ាងតឹងរ៉ឹងផងដែរ ខណៈពេលដែលប្រជាពលរដ្ឋត្រូវបានលើកទឹកចិត្តឲ្យសម្អាតផ្ទះ និងទ្រព្យសម្បត្តិរបស់ពួកគេ មុនពេលថ្ងៃឈប់សម្រាកមកដល់ ។
គួរបញ្ជាក់ថា ដោយសារតែកូវីដកាលពីឆ្នាំ ២០២០ ឡាវបានផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់ខ្លួនម្ដងរួចមកហើយ ដោយទើបតែឆ្នាំ ២០២១ ប្រទេសនេះបានប្រារព្ធពិធីសាជាថ្មី ដោយអនុញ្ញាតឲ្យអ្នកស្រុកចូលរួមក្នុងការប្រារព្ធពិធីជាមួយក្រុមគ្រួសាររបស់ពួកគេ នៅកន្លែងធ្វើការ និងនៅវត្តអារាម ស្របតាមទំនៀមទម្លាប់របស់ឡាវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
ចុចអាន ៖ ចេញពី កម្ពុជា រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត យាងទៅប្រទេសក្បែរ ខាងមួយនេះទៀត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


