ព័ត៌មានអន្ដរជាតិ
លោក បៃដិន ស្នើកញ្ចប់ថវិកាច្រើនបំផុតមិនធ្លាប់មានដើម្បីធ្វើឲ្យយោធាល្អដាច់គេក្នុងលោក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានស្នើកញ្ចប់ថវិកាដើម្បីបង្កើនសមត្ថភាពយោធាច្រើនបំផុតមិនធ្លាប់មានដោយលោកស្នើទៅសភាចំនួន ៨១៣.៣ប៊ីលានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២៣ដែលច្រើនជាងថវិកាអនុម័តឆ្នាំ២០២២ដល់ទៅ៣១ប៊ីលានដុល្លារ។
សមាជិកសភាទំនងជាបន្ថែមថវិកាទៀតដោយសារតំណាងពីគណបក្សទាំងពីរបានត្អួញត្អែរថា វាមិនទាន់គ្រប់គ្រាន់ទេដោយសារអតិផរណា។

លោក បៃដិន មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា ៖«ខ្ញុំកំពុងអំពាវនាវឲ្យមានការវិនិយោគធំបំផុតមួយនៅក្នុងសន្តិសុខជាតិរបស់យើងជាប្រវត្តិសាស្ត្រដែលថវិកាត្រូវការដើម្បីធានាថា យោធារបស់យើងមានការត្រៀមខ្លួនបានល្អបំផុត ហ្វឹកហាត់បានល្អបំផុត បំពាក់សម្ភារទំនើបបំផុតក្នុងពិភពលោក»។
ខណៈពេលថវិកាដែលបានស្នើឡើងគឺជាចំនួនដុល្លារច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិក អតិផរណាមានន័យថា ក្នុងន័យពិតប្រាកដគឺវានឹងកើនឡើង១.៥%ជាង៤%។
យោងតាម Politico ថា គណបក្សប្រជាធិបតេយ្យ និងសាធារណៈដូចគ្នានៅ Capitol Hill បានជំរុញឲ្យបង្កើនឡើង៥ទៅ៧%។ សភាបានអនុម័យកញ្ចប់ថវិកាចំនួន៧៨២ប៊ីលានដុល្លារសម្រាប់ឆ្នាំ២០២២នេះ។
សេចក្តីព្រាងសេតវិមានស្វែងរកថវិកា៧៧៣ប៊ីលានដុល្លារសម្រាប់មន្ទីរបញ្ចកោណតែមួយ ខណៈប្រាក់ផ្សេងទៀតទៅក្រសួងថាមពលដែលរក្សាអាវុធនុយក្លេអ៊ែរអាមេរិក។
យោងតាមឯកសារថវិកាបានបង្ហាញថា លោក បៃដិន កំពុងស្នើសុំថវិកា៦៨២លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែនដើម្បីប្រឆាំងនឹងឥទ្ធិពលរុស្ស៊ី និងបំពេញតម្រូវការពាក់ព័ន្ធនឹងសន្តិសុខ ថាមពល បញ្ហាសន្តិសុខអ៊ីនធឺណេត ព័ត៌មានក្លែងក្លាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងភាពធន់នឹងសង្គមស៊ីវិល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានជាតិ៨ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


