ព័ត៌មានអន្ដរជាតិ
រុស្ស៊ី កែនមនុស្ស ១៦ ០០០នាក់ពីមជ្ឈិមបូព៌ា ទៅប្រយុទ្ធនៅ អ៊ុយក្រែន ឲ្យម្នាក់ជាង ៦ពាន់ដុល្លារក្នុងមួយខែ (មានវីដេអូ)
រុស្ស៊ីនិយាយថា ខ្លួនជ្រើសរើសមនុស្សប្រហែល ១៦ ០០០ នាក់មកពីតំបន់មជ្ឈិមបូព៌ា ខណៈប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសស៊ីរី គឺពោរពេញដោយទៅការស្នើសុំឲ្យមនុស្សចូលរួមជាមួយកងទ័ពរុស្ស៊ី។

អ្នកជ្រើសរើសទាហានម្នាក់បានប្រាប់ BBC ថា “ការកែនមនុស្សឲ្យទៅប្រយុទ្ធនៅអ៊ុយក្រែន គឺដូចគ្នានឹងរបៀបដែលយើងកែនទៅលីប៊ីដែរ ពោលគឺមានអ្នកតំណាងនៅក្នុងតំបន់”។
លោកបន្តថា “អ្នកមានសិទ្ធិផ្លាស់ប្តូរការសម្រេចចិត្តរបស់អ្នក បន្ទាប់ពីអ្នកដាក់ពាក្យ។ គ្មាននរណាម្នាក់នឹងបង្ខំអ្នកឲ្យទៅនោះទេ ហើយអ្នកទៅប្រយុទ្ធនៅសមរភូមិជួរមុខ នឹងទទួលបានប្រាក់ ៦ ៥៦៦ដុល្លារ ក្នុងមួយខែ”។

គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសស៊ីរី ដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាមស៊ីវិល ពេលនេះប្រឈមនឹងការឡើងថ្លៃនៃទំនិញសំខាន់ៗដូចជាស្រូវសាលី ដែលភាគច្រើនមកពីអ៊ុយក្រែន និងរុស្ស៊ី ជាហេតុធ្វើឲ្យសំណើរបស់រុស្ស៊ីមើលទៅកាន់តែទាក់ទាញ។
រុស្ស៊ីបានគាំទ្ររបបស៊ីរី ក្នុងអំឡុងពេលសង្រ្គាមស៊ីវិលរបស់ប្រទេសនេះ ហើយព័ត៌មានរដ្ឋរុស្ស៊ីបានអះអាងថា ទាហានស៊ីរីចង់ធ្វើការតបស្នង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី ព្យាយាម Hack ណាតូ និងក្រសួងការពារជាតិរបស់បណ្តាប្រទេសអឺរ៉ុប ខាងកើត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


