ព័ត៌មានអន្ដរជាតិ
ណាតូ ស្វាគមន៍ប្រទេសអឺរ៉ុប ២ នេះជានិច្ចឲ្យតែចង់ចូលជាសមាជិក
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយថា ប្រទេសហ្វាំងឡង់ និងស៊ុយអែត នឹងត្រូវបាននាំចូលជាសមាជិកអង្គការណាតូភ្លាមៗ ប្រសិនបើពួកគេចង់ ដោយសារការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បង្កឲ្យមានការព្រួយបារម្ភផ្នែកសន្តិសុខនៅផ្នែកខាងកើតនៃប្លុកនេះ ។

លោក Stoltenberg បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ CNN ថា “ពិតណាស់ វាគឺផ្អែកលើពួកគេក្នុងការសម្រេចចិត្ត ប្រសិនបើពួកគេចង់ចូលក្នុងសម្ព័ន្ធភាពរបស់យើង ខ្ញុំរំពឹងថា ពួកគេនឹងត្រូវបានស្វាគមន៍យ៉ាងខ្លាំងពីសម្ព័ន្ធមិត្តទាំង ៣០ ហើយយើងនឹងស្វែងរកវិធីដ៏រហ័សដើម្បីនាំពួកគេចូលទៅក្នុងសម្ព័ន្ធភាពរបស់យើង ។

លោក Stoltenberg បានធ្វើអត្ថាធិប្បាយបែបនេះ បន្ទាប់ពីបានជួបពិភាក្សាកាលពីសប្តាហ៍មុនជាមួយប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto ហើយលោកក៏បាននិយាយដែរថា ប្រទេសស៊ុយអែតក៏ដូចគ្នានឹងប្រទេសហ្វាំងឡង់ផងដែរ ។

លោកអគ្គលេខាធិការរូបនេះបាននិយាយថា “យើងគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសហ្វាំងឡង់ និងសិទ្ធិរបស់ពួកគេក្នុងការសម្រេចចិត្តអនាគតរបស់ពួកគេ ។ នោះជាអ្វីដែលរុស្ស៊ីមិនគោរព ព្រោះពួកគេពិតជាព្យាយាមបំភិតបំភ័យ និងនិយាយថា ប្រសិនហ្វាំងឡង់សម្រេចចិត្តចូលជាសមាជិកណាតូ នោះនឹងមានផលវិបាក” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ វិមានក្រឹមឡាំង ថា បើអ្នកណាហ៊ានវ៉ៃប្រទេសសម្ព័ន្ធមិត្តខ្លួនមួយនេះ ដូចវាយប្រហារលើ រុស្ស៊ី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ


