ព័ត៌មានអន្ដរជាតិ
អ្នកបុរាណវិទ្យា ប៉េរូ រកឃើញសាកសពខ្មោចម៉ាំមីអាយុកាល ៨០០ ឆ្នាំ
សាកសពខ្មោចម៉ាំមីដែលប៉ាន់ស្មានថាមានអាយុកាលចន្លោះពី ៨០០ ទៅ ១០០០ ឆ្នាំត្រូវបានអ្នកបុរាណវិទូនៅប្រទេសប៉េរូរកឃើញនៅទីតាំងមួយកន្លែងក្បែររដ្ឋធានីលីម៉ារបស់ប្រទេស ។

ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យជាតិ SanMarcos បានរកឃើញសាកសពដែលត្រូវបានរក្សាទុកនៅក្រោមដីចំកណ្តាលនៃទីប្រជុំជនមួយនៅទីតាំងបុរាណវិទ្យានៃទីក្រុង Cajamarquilla ចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីទីក្រុងលីម៉ា។
សាកសពខ្មោចម៉ាំមីត្រូវបានចងដោយខ្សែពួរ ហើយយកដៃគ្របមុខ នៅក្នុងអ្វីដែលអ្នកស្រាវជ្រាវនិយាយថា គឺជាទំនៀមទម្លាប់ពិធីបុណ្យសពរបស់ប្រទេសប៉េរូភាគខាងត្បូង ។

បុរាណវិទូលោក Pieter Van Dalen ដែលទទួលបន្ទុកគម្រោង Cajamarquilla បាននិយាយថា សាកសពម៉ាំមីនឹងត្រូវកប់នៅចន្លោះឆ្នាំ ៨០០ និង ១០០០ នៃគ.ស ហើយអាយុកាលនៃសាកសពម៉ាំមីនេះមានន័យថា ពួកគេមានអាយុកាលតាំងពីអរិយធម៌ Inca មកម្ល៉េះ ។
លោក Van Dalen បាននិយាយថា អដ្ឋិធាតុជារបស់មនុស្សម្នាក់ដែលរស់នៅក្នុងតំបន់ Andean ប្រទេស ។ ក្នុងផ្នូរក៏មានគ្រឿងបូជាដែលរួមមាន សេរ៉ាមិច សំណល់បន្លែ និងឧបករណ៍ធ្វើពីថ្មផងដែរ ។

ចំណែកបុរាណវិទូ Yomira Huamán ទទួលបន្ទុកគម្រោងស្រាវជ្រាវបុរាណវត្ថុ “Cajamarquilla” បាននិយាយថា “វាគឺជាការរកឃើញដ៏សំខាន់បំផុតមួយក្នុងកម្រិតជាតិ និងអន្តរជាតិផងដែរ ។ ដំបូងឡើយយើងមិនគិតថាវាជាផ្នូរទេ ពួកយើងគិតថាវាគ្រាន់តែជាប្រអប់ប្រាក់បញ្ញើសាមញ្ញមួយទៀតប៉ុណ្ណោះ ។ ប៉ុន្តែនៅពេលដែលយើងរកឃើញត្រាភក់គឺយើងបានរកឃើញម៉ាំមីដ៏ល្បីល្បាញរបស់ Cajamarquilla ឬព្រះអម្ចាស់នៃ Cajamarquilla ដូចដែលពួកគេស្គាល់គាត់ ។
លោកបានបន្ថែមថា “ឥឡូវនេះ បន្ទាប់ពីបានរកឃើញសាកសពម៉ាំមី អ្នកបុរាណវត្ថុវិទូ Wilton Sedano បានសម្រេចចិត្តចុះទៅក្រោមបន្ថែមទៀត ហើយនោះជាកន្លែងដែលផ្នូររបស់ស្ត្រី ក៏ដូចជាសាកសពក្មេងៗត្រូវបានគេរកឃើញផងដែរ” ៕
ប្រភព ៖ A24 News Agency
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


