ព័ត៌មានអន្ដរជាតិ
ក្រោយសប្បាយបុណ្យចូលឆ្នាំថ្មីរួច ថៃ ស្នើបុគ្គលិកគ្រប់វិស័យធ្វើការពីផ្ទះ ៧ ថ្ងៃ និងតេស្តរហ័សជាប្រចាំ (មានវីដេអូ)
ក្រសួងសុខភាពសាធារណៈថៃបានជំរុញដល់អង្គភាពអាជីវកម្ម និងគ្រប់វិស័យអនុញ្ញាតឲ្យបុគ្គលិករបស់ពួកគេធ្វើការពីផ្ទះរយៈពេល ៧ ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ខ្លាំងឡើងៗ បន្ទាប់ពីឈប់សម្រាកបុណ្យសង្ក្រាន្តចូលឆ្នាំថ្មី ។

លោក Chakrarat Pittawawanganon ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបាននិយាយកាលពីថ្ងៃអាទិត្យថា “នៅពេលដែលពិធីបុណ្យសង្ក្រាន្តត្រូវបានបញ្ចប់ ចំនួនករណីអាចកើនឡើងពី ២០ ទៅ ៣០ ភាគរយ” ។

លោកបានជំរុញឲ្យស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនអនុវត្តគោលនយោបាយធ្វើការពីផ្ទះរយៈពេល ៥ ទៅ ៧ ថ្ងៃ និងធ្វើតេស្តរហ័សរកកូវីដជាប្រចាំដើម្បីជួយទប់ស្កាត់ការរីករាលដាលមេរោគនៅកន្លែងធ្វើការ ។

ទន្ទឹមនឹងនេះ លោក Supot Malaniyom អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ និងជានាយកមជ្ឈមណ្ឌលប្រតិបត្តិការរបស់រដ្ឋបាលស្ថានភាពជំងឺកូវីដ ១៩ (CCSA) បាននិយាយថា ទីភ្នាក់ងារនឹងជួបប្រជុំគ្នានៅសប្តាហ៍នេះដើម្បីវាយតម្លៃនិន្នាការឆ្លង បន្ទាប់ពីរយៈពេលនៃថ្ងៃឈប់សម្រាកបុណ្យសង្រ្កាន្ត ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យប្រទេសថៃបានប្រកាសពីការរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១៧,៧៧៥ ករណី ខណៈមនុស្ស ២៤,៥៤៥ នាក់បានជាសះស្បើយ និងអ្នកជំងឺ ២១៤,៥៥៤ នាក់នៅតែកំពុងសម្រាកព្យាបាល ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


