ព័ត៌មានអន្ដរជាតិ
មេដឹកនាំចិន លោក ស៊ី ស្នើគំនិតផ្តួចផ្តើមសន្តិសុខសកល តែមិនផ្តល់លំអិត
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានស្នើ«គំនិតផ្តួចផ្តើមសន្តិសុខសកលមួយ»ដើម្បីប្រកាន់យកគោលការណ៍សន្តិសុខដែលមិនអាចបំបែកបាន ដែលជាគោលគំនិតមួយត្រូវបានគាំទ្រដោយរុស្ស៊ី ប៉ុន្តែលោកមិនបានផ្តល់សេចក្តីលំអិតថាតើគួរអនុវត្តបែបណានោះទេ។
អំឡុងពេលសុន្ទរកថាជាវីដេអូមួយទៅកាន់វេទិកាអាស៊ី Boao Asia Forum ប្រចាំឆ្នាំ លោក ស៊ី មានប្រសាសន៍ថា ពិភពលោកគួរតែគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ ហើយយកចិត្តទុកដាក់លើ«សន្តិសុខស្របច្បាប់របស់យើងទាំងអស់គ្នា»។

លោកបន្តប្រាប់វេទិកាដែលរៀបចំនៅកោះហៃណាន ភាគខាងត្បូងប្រទេសចិនថា ៖«យើងគួរប្រកាន់គោលការណ៍នៃសន្តិសុខដែលមិនអាចបំបែកបាន កសាងស្ថាបត្យកម្មប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងនិរត្តរភាព ព្រមទាំងប្រឆាំងនឹងការកសាងសន្តិសុខជាតិលើមូលដ្ឋាននៃអសន្តិសុខក្នុងប្រទេសដទៃ»។
ក្នុងកិច្ចពិភាក្សាជុំវិញសង្គ្រាមនៅអ៊ុយក្រែន ប្រទេសរុស្ស៊ីបានទទួចឲ្យបណ្តារដ្ឋាភិបាលប្រទេសលោកខាងលិចគោរពកិច្ចព្រមព្រៀងឆ្នាំ១៩៩៩ដោយផ្អែកលើគោលការណ៍នៃសន្តិសុខមិនអាចបែកបានដែលគ្មានប្រទេសណាអាចពង្រឹងសន្តិសុខរបស់ខ្លួនតាមរយៈការចំណាយពីអ្នកដទៃនោះទេ។
ចិន និងរុស្ស៊ី មានទំនាក់ទំនងជិតស្និទ្ធ ហើយចិនក៏បានបដិសេធថ្កោលទោសចំពោះការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ខណៈរដ្ឋាភិបាលក្រុងមូស្គូបានអះអាងថា សកម្មភាពរបស់ខ្លួនគឺជា«ប្រតិបត្តិការពិសេស»ដើម្បីធ្វើឲ្យគ្មានអាវុធនៅអ៊ុយក្រែន។ ចិនបានបន្ទោសសង្គ្រាមនៅអ៊ុយក្រែនដោយសារតែការពង្រីកខ្លួនទៅកាន់ភាគខាងកើតរបស់អង្គការណាតូ។
លោកប្រធានាធិបតី ស៊ី បាននិយាយថា កិច្ចខិតខំប្រឹងប្រែងគឺចាំបាច់ដើម្បីធ្វើឲ្យមានស្ថេរភាពចង្វាក់ផ្គត់ផ្គង់សកល ប៉ុន្តែក៏បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ចិនរឹងមាំ និងមាននិន្នាការយូរអង្វែងដែលមិនអាចផ្លាស់ប្តូរនោះទេ។
លោក Jude Blanchette អ្នកជំនាញចិននៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រអន្តរជាតិនៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា សំដីរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ទំនងជាប៉ុនប៉ងដាក់បញ្ចូលធាតុដែលមានស្រាប់នៃគោលនយោបាយការបរទេសរបស់ចិនជាដំណោះស្រាយចំពោះអស្ថិរភាពពិភពលោកនាពេលបច្ចុប្បន្ន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៩ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


