ព័ត៌មានអន្ដរជាតិ
ជនជាតិអាមេរិកមានប្រតិកម្មធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ក្រោយចាក់វ៉ាក់សាំងកូវីដ
បុគ្គលិកថែទាំសុខភាពម្នាក់ក្នុងរដ្ឋ Alaska ទទួលរងប្រតិកម្មធ្ងន់ធ្ងរបន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer។
បុគ្គលិកថែទាំសុខភាពដែលត្រូវបានគេស្គាល់ថាជាស្ត្រីវ័យកណ្តាលរូបនេះមានប្រតិកម្មអាឡ័កស៊ីដូចជាមុខឡើងក្រហមនិងពិបាកដកដង្ហើមរយៈពេល១០នាទី បន្ទាប់ពីការចាក់វ៉ាក់សាំងលើកដំបូងរបស់ក្រុមហ៊ុន Pfizer កាលពីថ្ងៃពុធម្សិលមិញនេះ។

នាងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Bartlett ដោយសារតែប្រតិកម្មនេះ។
ក្រុមមន្រ្តីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ស្ត្រីដែលគេមិនបង្ហាញឈ្មោះរូបនេះបានទទួលរងនូវប្រតិកម្មអាឡ័កស៊ីអាណាហ្វីឡាក់ទិចដែលតម្រូវឲ្យព្យាបាលក្នុងមន្ទីរពេទ្យនិងតាមដានហើយនឹងមិនទទួលការចាក់វ៉ាក់សាំងលើកទី២ទេ។ នាងគ្មានប្រវត្តិអាឡ័កស៊ីពីមុនមកឡើយ។

នៅពេលនាងត្រូវបានគេបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ Bartlett, អាការៈរបស់នាងត្រូវបានគេជួយសង្គ្រោះភ្លាម។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីសុខាភិបាលរដ្ឋ Alaska បាននិយាយថា នឹងមិនមានការផ្លាស់ប្តូរផែនការចែកចាយវ៉ាក់សាំងទេបន្ទាប់ពីឧប្បត្តិហេតុនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Fox News
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


