Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន អួតថា បានកម្ទេចប៉ុស្តិ៍បញ្ជាការ រុស្ស៊ី

បានផុស

នៅ

យោធាអ៊ុយក្រែននិយាយថា ខ្លួនបានម្ទេចប៉ុស្តិ៍បញ្ជាការរុស្ស៊ី នៅ Kherson ដែលជាទីក្រុងភាគខាងត្បូង ក្រោយធ្លាក់ទៅលើដៃកងកម្លាំងរុស្ស៊ី នៅដើមសង្រ្គាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​យោធា​អ៊ុយក្រែន ​បាន​បង្ហោះ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​និយាយ​ថា ប៉ុស្តិ៍​បញ្ជាការ​នេះត្រូវបានវាយប្រហារកាលពីថ្ងៃសុក្រ ហើយ​ឧត្តមសេនីយ៍​ពីរ​នាក់​ត្រូវ​បាន​សម្លាប់ និង​ម្នាក់បានរងរបួស​យ៉ាងធ្ងន់ធ្ងរ។

លោក Oleksiy Arestovych ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន ​បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​តាម​អ៊ីនធឺណិត​ថា មន្ត្រី​ជាន់​ខ្ពស់​រុស្ស៊ី​ចំនួន ៥០ នាក់​ កំពុងស្ថិតនៅ​ក្នុង​មជ្ឈមណ្ឌល​បញ្ជា​ នៅ​ពេល​ដែល​វា​រង​ការវាយប្រហារ។ លោក​ថា ជោគ​វាសនា​របស់​ពួក​គេ មិន​ទាន់​ដឹង​ច្បាស់​ទេ។

យ៉ាងណាមិញ​ យោធា​រុស្ស៊ី​នៅ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​អះអាង​នេះ​ទេ និង​មិន​អាច​បញ្ជាក់​បាន​នា​ពេល​នេះ​ថា មានអ្នកណាស្លាប់ និងរងរបួសខ្លះនោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Al Jazeera

ចុចអាន៖រុស្ស៊ី ប្រាប់ពេលវេលាដាក់មីស៊ីលផ្លោងអន្តរទ្វីបថ្មីល្អបំផុតក្នុងលោក

ចុចអាន៖លោក Zelensky គំរាមដើរចេញពីកិច្ចចរចាសន្តិភាព បើ រុស្ស៊ី ធ្វើរឿងព្រៃផ្សៃនេះនៅទីក្រុង Mariupol

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម