Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​​​​ថា នាវា​​ចម្បាំង​​អាមេរិក​​ឆ្លង​​កាត់​​ច្រក​​សមុទ្រ​តៃវ៉ាន់​បង្ក​​ហេតុ​​ទ្វេ​​ដង

បានផុស

នៅ

នៅ​ថ្ងៃ​ពុធ ទី​១១ ខែ​ឧសភា​នេះ យោធា​របស់​ប្រទេស​ចិន​បាន​និយាយ​ថា ខ្លួន​បាន​ឃ្លាំមើល និង​ព្រមាន​នាវា​ចម្បាំង​អាមេរិក​មួយ​គ្រឿង​ដែល​បាន​​ឆ្លង​កាត់​ច្រក​សមុទ្រ​​តៃវ៉ាន់ (Taiwan Strait) ដ៏​រសើប ដែល​បេសកកម្ម​បាន​កើត​ឡើង​​ បន្ទាប់​ពី​ចិន​បាន​ធ្វើ​សមយុទ្ធ​នៅ​ជិត​កោះ។

កង​ទ័ព​នាវាជើង​ទឹក Fleet ទី​៧​របស់​​​អាមេរិក​បាន​និយាយ​ថា នាវា​ចម្បាំងដែល​មាន​មីស៊ីល​បង្ហាញ​ផ្លូវ USS Port Royal ​បាន​ធ្វើ​ប្រតិបត្តិ​​ជា​ទម្លាប់​​ឆ្លង​កាត់ច្រក​សមុទ្រតៃវ៉ាន់​តាម​ដែន​ទឹក​អន្តរជាតិ​គឺ​ស្រប​តាម​ច្បាប់​អន្តរជាតិ​កាល​ពី​ថ្ងៃ​អង្គារ៍​​ដែល​ជា​បេសកកម្មលើក​ទី​២​ក្នុង​រយៈ​ពេល​២​សប្តាហ៍។

នាវា Port Royal
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាមេរិក​​បាន​កំពុង​អនុវត្ត​សកម្មភាព​បែប​នេះ​ប្រហែល​ជា​មួយ​ខែ​ម្តង​ដែល​ជំរុញ​ឲ្យ​ចិន​មាន​ការ​ខឹង​សម្បារ និង​​ជា​សញ្ញា​នៃ​ការ​គាំទ្រ​កោះ​តៃវ៉ាន់​ដែល​ខ្លួន​ចាត់​ទុក​ជា​ទឹក​ដី​របស់​ខ្លួន។

បញ្ជាការ​យោធា​ចិន​ខាង​កើត​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា កង​កម្លាំង​របស់​ខ្លួន​បាន​ឃ្លាំមើល​នាវា​ចម្បាំង​អាមេរិករហូត និង​បាន​ព្រមាន។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​និយាយ​ថា ៖«​ជា​រឿយ​ៗ ​អាមេរិក​ធ្វើ​សកម្មភាព​បែប​នេះ និង​បង្ក​ហេតុ​ទ្វេ​ដង បញ្ជូន​សញ្ញា​ខុស​ទៅ​កម្លាំង​ឯករាជ្យ​តៃវ៉ាន់ ហើយ​មាន​ចេតនា​បង្កើត​ភាព​តាន​តឹង​ឆ្លង​​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់»។​

«កម្លាំង​ទ័ព​​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​គ្រប់​ពេល​វេលា ប្រឆាំង​ដាច់​ខាត​រាល់​ការ​គំរាម​កំហែង និង​ការញុះញង់ ហើយ​ការពារ​យ៉ាង​ម៉ឺង​ម៉ាត់​​នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី»។

កង​ទ័ព​នាវា​ជើង​ទឹក​អាមេរិក​បាន​និយាយ​ថា នាវា​ចម្បាំង​​បាន​ឆ្លង​កាត់​ច្រក​របៀប​មួយ​នៅ​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់។ ការ​ឆ្លង​កាត់​របស់​នាវា Port Royal គឺ​បង្ហាញ​ពីការ​ប្តេជ្ញា​របស់​អាមេរិក​ចំពោះ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ដោយ​សេរី និង​បើក​ចំហរ»។

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​និយាយ​ថា នាវា​ចម្បាំង​អាមេរិក​បាន​ឆ្លង​កាត់​ភាគ​ខាង​ជើង​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​សកម្មភាព​​នៅ​ក្នុង​ផ្លូវ​ទឹក​នោះ​គឺ​ធម្មតា។

កង​ទ័ព​ចិន​បាន​ធ្វើ​សមយុទ្រ​​យោធា​មួយ​វគ្គ​ទៀត​កាល​ពី​សប្តាហ៍​មុន​នៅ​ជិត​កោះ​តៃវ៉ាន់​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រតិបត្តិការ​ប្រយុទ្ធ​រួម បន្ទាប់​ពីកោះ​តៃវ៉ាន់​បាន​រាយការណ៍​ពី​សកម្មភាព​បាន​កើន​ឡើង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម