ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បាញ់សម្លាប់អ្នកកាសែត Al Jazeera នៅតំបន់ West Bank
យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់អ្នកកាសែត Al Jazeera លោកស្រី Shireen Abu Akleh នៅតំបន់ West Bank ។

យោងតាមក្រសួង និងអ្នកកាសែត Al Jazeera បានឲ្យដឹងថា លោកស្រីត្រូវបានបាញ់ប្រហារដោយគ្រាប់ពិតនៅថ្ងៃពុធនេះ ខណៈកំពុងផ្សាយការវាយឆ្មក់របស់អ៊ីស្រាអែលនៅក្នុងទីក្រុង Jenin ហើយក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក ។
ចំណែកលោកស្រី Nida Ibrahim ជាមិត្តរួមការងារមកពីសារព័ត៌មាន Al Jazeera ដូចគ្នាបាននិយាយថា ការស្លាប់របស់លោកស្រី Abu Akleh មិនទាន់សន្មត់បាននៅឡើយទេ ប៉ុន្តែវីដេអូនៃឧប្បត្តិហេតុបង្ហាញថា លោកស្រីត្រូវបានបាញ់ចំក្បាល ។

គួរបញ្ជាក់ថា លោកស្រី Abu Akleh គឺជាអ្នកកាសែតដែលមានការគោរពស្រឡាញ់យ៉ាងខ្លាំង ហើយបានធ្វើការជាមួយសារព័ត៌មាន Al Jazeera ចាប់តាំងពីការចាប់ផ្តើមនៃចលនា Intifada ទី ២ របស់ប៉ាឡេស្ទីនក្នុងឆ្នាំ ២០០០ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


