ព័ត៌មានអន្ដរជាតិ
ប៉ូលិសអ៊ីស្រាអែល ប្រើហិង្សាលើអ្នកកាន់ទុក្ខ ក្នុងពិធីបុណ្យសពអ្នកកាសែត Al Jazeera
ប៉ូលិសអ៊ីស្រាអែល បានវាយអ្នកកាន់ទុក្ខ នៅឯពិធីបុណ្យសពរបស់អ្នកយកព័ត៌មាន Al Jazeera លោកស្រី Shireen Abu Aqla ដែលការសម្លាប់អ្នកស្រីនៅតំបន់ West Bank បានបង្កឲ្យមានកំហឹងយ៉ាងខ្លាំង។
មឈូសរបស់លោកស្រីស្ទើរតែធ្លាក់ដល់ដី ខណៈប៉ូលិស ដោយខ្លះប្រើដំបង បានចូលទៅក្នុងហ្វូងជនជាតិប៉ាឡេស្ទីនដែលប្រមូលផ្តុំគ្នាជុំវិញនោះ។
ប៉ូលិសនិយាយថា ពួកគេបានធ្វើសកម្មភាព បន្ទាប់ពីមានការគប់ដុំថ្ម។
លោកស្រី Abu Aqla ត្រូវបានគេបាញ់សម្លាប់អំឡុងពេលមានជម្លោះកាលពីថ្ងៃពុធ ខណៈអ៊ីស្រាអែល និងប៉ាឡេស្ទីន បានស្តីបន្ទោសដាក់គ្នាទៅវិញទៅមកចំពោះការបាញ់សម្លាប់នេះ។
វីដេអូខ្លីប បានបង្ហាញពីការប្រឈមមុខដាក់គ្នារវាងប៉ូលិស និងជនជាតិប៉ាឡេស្ទីន ដែលបានប្រមូលផ្តុំជុំវិញមឈូសក្នុងបរិវេណមន្ទីរពេទ្យ មុនពេលដែលក្រុមមន្ត្រីបានបង្ក្រាបហ្វូងមនុស្ស ជាមួយនឹងការវាយដំ និងទាត់ធាក់អ្នកកាន់ទុក្ខ។ ប៉ូលិសនិយាយថា ក្រុមមន្ត្រីត្រូវបានគេបង្ខំឲ្យប្រើវិធីសាស្រ្តបំបែកកុបកម្ម។
អ្នកនាំពាក្យលោក Antonio Guterres ដែលជាអគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា លោកខកចិត្តយ៉ាងខ្លាំងចំពោះការប្រឈមមុខដាក់គ្នា រវាងកងកម្លាំងសន្តិសុខអ៊ីស្រាអែល និងប៉ាឡេស្ទីន និងអាកប្បកិរិយារបស់ប៉ូលិសមួយចំនួន។
ចំណែកអ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki ក៏បាននិយាយដែរថា រូបភាពរបស់ប៉ូលិស ដែលវាយអ្នកកាន់ទុក្ខគឺពិតជារន្ធត់ណាស់។ លោកស្រីថ្លែងថា “យើងសោកស្តាយចំពោះការចូលអន្តរាគមន៍ នៅក្នុងអ្វីដែលគួរតែជាការដង្ហែសពដោយសន្តិវិធី”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ការបាញ់សម្លាប់អ្នកកាសែត Al Jazeera ធ្វើឲ្យភេរវករផ្ទុះកំហឹងសងសឹក
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


