Connect with us

ព័ត៌មានអន្ដរជាតិ

ការបាញ់សម្លាប់អ្នកកាសែត Al Jazeera ធ្វើឲ្យភេរវករផ្ទុះកំហឹងសងសឹក

បានផុស

នៅ

អ្នកជំនាញម្នាក់បាននិយាយថា ការស្លាប់របស់អ្នកកាសែតជើងចាស់លោកស្រី Shireen Abu Akleh ជនជាតិប៉ាឡេស្ទីន-អាមេរិកាំង ក្នុងអំឡុងពេលការវាយឆ្មក់របស់យោធាអ៊ីស្រាអែលនៅតំបន់ West Bank កាលពីថ្ងៃពុធ នឹងធ្វើឲ្យភេរវករផ្ទុះកំហឹង ហើយទំនងជាធ្វើឲ្យប៉ះពាល់ផ្នែកការទូតដល់អ៊ីស្រាអែល បើទោះជាកងទ័ពកំពុងព្យាយាមពន្យល់ពីឧប្បត្តិហេតុនេះក៏ដោយ ។

លោក Orit Perlov អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសម្រាប់ការសិក្សាសន្តិសុខជាតិ (INSS) និងជាអ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ាឡេស្ទីនបាននិយាយថា “បច្ចុប្បន្ននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងមានការអំពាវនាវឲ្យសងសឹកចំពោះការស្លាប់របស់អ្នកកាសែត Al Jazeera រូបនេះ ប៉ុន្តែយើងក៏ត្រូវចាប់ផ្តើមធ្វើការរារាំងការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ផងដែរ” ។

គួររំឭកឡើងវិញថា អ្នកឆ្លើយឆ្លងព័ត៌មាន Al-Jazeera លោកស្រី Shireen Abu Akleh ក្នុងវ័យ ៥១ ឆ្នាំត្រូវបានបាញ់សម្លាប់ដោយកងទ័ពអ៊ីស្រាអែលនៅក្នុងទីក្រុង Jenin នៃតំបន់ West Bank ខណៈកងទ័ពប្រដាប់អាវុធអ៊ីស្រាអែលបានប៉ះទង្គិចជាមួយប៉ាឡេស្ទីន ។

លោកស្រី Abu Akleh គឺជាអ្នកកាសែតដែលមានការគោរពស្រឡាញ់យ៉ាងខ្លាំង ហើយបានធ្វើការជាមួយសារព័ត៌មាន Al Jazeera ចាប់តាំងពីការចាប់ផ្តើមនៃចលនា Intifada ទី ២ របស់ប៉ាឡេស្ទីនក្នុងឆ្នាំ ២០០០ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Time of Israel

ចុចអាន ៖ អ៊ីស្រាអែល បាញ់សម្លាប់អ្នកកាសែត Al Jazeera នៅតំបន់ West Bank

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម