ព័ត៌មានអន្ដរជាតិ
លោកខាងលិច ប្រើអ៊ុយក្រែនជាលេស ធ្វើសង្គ្រាមជាមួយ រុស្ស៊ី (មានវីដេអូ)
លោក Nikolay Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារទី១៧ខែឧសភាថា ប្រទេសលោកខាងលិច បានប្រើប្រាស់អ៊ុយក្រែន ធ្វើជាលេសសម្រាប់ “សង្រ្គាមមិនប្រកាស” ប្រឆាំងនឹងទីក្រុងមូស្គូ។

ថ្លែងក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាវិទ្យាសាស្ត្រ របស់ក្រុមប្រឹក្សាសន្តិសុខ លោក Patrushev បាននិយាយថា “វិបត្តិភូមិសាស្ត្រនយោបាយមិនធ្លាប់មានពីមុនមកនាពេលបច្ចុប្បន្ននេះ គឺបណ្តាលមកពីការបំផ្លិចបំផ្លាញស្ថាបត្យកម្មសន្តិសុខពិភពលោក និងប្រព័ន្ធច្បាប់អន្តរជាតិ ដែលបង្កឡើងដោយលោកខាងលិច”។
លោកអះអាងថា ជំនួសឲ្យការចូលរួមក្នុងកិច្ចសន្ទនាក្នុងន័យស្ថាបនាជាមួយទីក្រុងមូស្គូ, សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេបានធ្វើការពង្រីកនយោបាយ-យោធា ឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី ហើយបានបង្កើតការគាំទ្រដល់អាជ្ញាធរអ៊ុយក្រែន និងបានជំរុញឲ្យទីក្រុងកៀវ អនុវត្តសកម្មភាពហិង្សាទ្រង់ទ្រាយធំនៅភាគខាងកើតប្រទេសអ៊ុយក្រែន”។

តាមគំនិតរបស់លោក Patrushev, គោលបំណងសំខាន់របស់បស្ចិមលោក គឺបង្កើតលក្ខខណ្ឌសម្រាប់ការបង្កើតរបបគ្រប់គ្រងដោយលោកខាងលិចនៅក្នុងប្រទេសរុស្ស៊ី ដូចដែលពួកគេបានសាកល្បងរួចទៅហើយនៅអ៊ុយក្រែន និងរដ្ឋមួយចំនួនផ្សេងទៀត”។
លោកអះអាងថា ការវាយលុកយោធាលើអ៊ុយក្រែន បានរារាំងរឿងនេះមិនឲ្យកើតឡើង។ ទីក្រុងមូស្គូ ត្រូវតែចាត់វិធានការការពារ ចាប់តាំងពីការគំរាមកំហែងសន្តិសុខជាតិ បានឈានដល់កម្រិតមួយដែលបង្កគ្រោះថ្នាក់ដល់ភាពជារដ្ឋរបស់រុស្ស៊ី និងអត្ថិភាពរបស់ខ្លួន។

គោលនយោបាយដាក់ទណ្ឌកម្មបច្ចុប្បន្ន និង យុទ្ធនាការប្រឆាំងរុស្ស៊ីជាសាកល ដែលបានចាប់ផ្តើមដោយអាមេរិក និងបក្សពួករបស់ពួកគេ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា អ៊ុយក្រែនបានក្លាយជាលេសសម្រាប់ធ្វើសង្រ្គាមមិនប្រកាសប្រឆាំងនឹងរុស្ស៊ី។
គួររម្លឹកថា រុស្ស៊ីបានវាយប្រហាររដ្ឋជិតខាងកាលពីចុងខែកុម្ភៈ បន្ទាប់ពីអ៊ុយក្រែន មិនអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀងទីក្រុង Minsk ដែលបានចុះហត្ថលេខាជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤ និងការទទួលស្គាល់របស់ទីក្រុងមូស្គូចំពោះសាធារណរដ្ឋ Donetsk និង Lugansk នៅតំបន់ Donbass៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ថា ស្ថានទូតអ៊ុយក្រែននៅ អូទ្រីស ជ្រើសរើសទាហានស៊ីឈ្នួលតាម Facebook
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


