ព័ត៌មានអន្ដរជាតិ
ស្រីលង្កាដំឡើងតម្លៃប្រេងឥន្ធនៈខ្ពស់ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច
នៅថ្ងៃអង្គារ៍ ទី២៤ ខែឧសភានេះ ប្រទេសស្រីលង្កាបានដំឡើងតម្លៃប្រេងឥន្ធនៈដែលជាចំណាត់ការរយៈពេលយូរដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុសាធារណៈ និងប្រយុទ្ធនឹងវិបត្តិសេដ្ឋកិច្ចដែលកំពុងដុនដាប ប៉ុន្តែការដំឡើងតម្លៃនេះបន្ថែមទៅលើអតិផរណាហោចណាស់ក៏ក្នុងរយៈពេលខ្លីដែរ។

រដ្ឋមន្ត្រីក្រសួងថាមពល លោក Kanchana Wijesekera បាននិយាយក្នុងសារមួយដែលបង្ហោះលើ Twitter ថា តម្លៃសាំងនឹងឡើងពី២០ទៅ២៤% ខណៈប្រេងម៉ាស៊ូតនឹងឡើងពី៣៥ទៅ៣៨%ដែលចាប់មានប្រសិទ្ធភាពជាបន្ទាន់។
ក្រោយមកលោកបាននិយាយក្នុងគណៈរដ្ឋមន្ត្រីតាមអនឡាញមួយថា ៖«រដ្ឋាភិបាលនឹងរៀបចំកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនដើម្បីដំឡើងតម្លៃផងដែរឲ្យស្របតាមតម្លៃប្រេងកើនឡើង»។
អ្នកសេដ្ឋកិច្ចបាននិយាយថា ការដំឡើងតម្លៃប្រេងឥន្ធនៈ និងសេវាដឹកជញ្ជូន នឹងជៀសមិនផុតពីលំហូនៃតម្លៃម្ហូបអាហារ និងទំនិញផ្សេងឡើងដែរទេ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលចេញផ្សាយកាលពីថ្ងៃចន្ទបង្ហាញថា អតិផរណាប្រចាំឆ្នាំរបស់ប្រទេសកោះមួយនេះបានឡើងដល់ជាប់កំណត់ត្រាថ្មីគឺ៣៣.៨%កាលពីខែមេសា ប្រៀបធៀបនឹង២១.៥%ក្នុងខែមីនា។
ស្រីលង្កាកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន បើគិតចាប់តាំងពីទទួលបានឯករាជ្យឆ្នាំ១៩៤៨ ខណៈកង្វះការប្តូររូបិយប័ណ្ណបរទេសបានធ្វើឲ្យបញ្ឈប់ការនាំចូល និងខ្វះប្រេងឥន្ធនៈ ឱសថ ក៏ដូចជាទំនិញចាំបាច់ផ្សេងៗទៀត។
វិបត្តិហិរញ្ញវត្ថុបានកើតមានឡើងដោយសារការរាតត្បាតជំងឺកូវីដ-១៩ដែលបំផ្លាញដល់សេដ្ឋកិច្ចពឹងផ្អែកលើវិស័យទេសចរណ៍ តម្លៃប្រេងឡើងខ្ពស់ និងការកាត់ពន្ធដារប្រជាជនដោយរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Gotabaya Rajapaksa និងបងប្រុសរបស់លោកជានាយករដ្ឋមន្ត្រីគឺលោក Mahinda ដែលបានលាលែងនៅក្នុងខែនេះ។

លោក Dhananath Fernando អ្នកវិភាគនៅវិទ្យាស្ថាន Advocata ក្នុងទីក្រុង Colombo បាននិយាយថា តម្លៃសាំងបានឡើង២៥៩%តាំងពីខែតុលា ឆ្នាំមុន ហើយប្រេងម៉ាស៊ូតបានឡើង២៣១%។ តម្លៃម្ហូបអាហារ និងទំនិញចាំបាច់ផ្សេងទៀតក៏ឡើង។
លោកថា ៖«ប្រជាជនក្រីក្រនឹងទទួលរងផលប៉ះពាល់ខ្លាំងដោយសារបញ្ហានេះ។ ដំណោះស្រាយគឺបង្កើតប្រព័ន្ធផ្ទេរប្រាក់ដើម្បីគាំទ្រអ្នកក្រ និងបង្កើនប្រសិទ្ធភាពតាមដែលអាចធ្វើបាន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ