ព័ត៌មានអន្ដរជាតិ
ទូតរុស្ស៊ីប្រចាំកម្ពុជា ឆ្លើយបែបណាពាក់ព័ន្ធការព្យាយាមចូល ណាតូ របស់ស៊ុយអែត និងហ្វាំងឡង់
ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៥ ខែឧសភា បានរៀបចំសន្និសីទសារព័ត៌មានមួយស្ដីពីស្ថានភាពវិវត្តថ្មីជុំវិញសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។
ក្នុងសន្និសីទនោះដែរ កម្ពុជាថ្មី ក៏បានចោទជាសំណួរទៅកាន់ស្ថានទូតរុស្ស៊ីដែរថា នៅពេលដែលរុស្ស៊ីធ្វើសង្គ្រាមលុកលុយលើអ៊ុយក្រែន ហេតុផលមួយក្នុងចំណោមហេតុផលដែលបានលើកឡើងគឺតម្រូវការក្នុងការធ្វើឲ្យអ៊ុយក្រែនជាតំបន់គ្មានយោធា និងទប់ស្កាត់ការពង្រីកអង្គការណាតូនៅក្នុងមាត់ទ្វាររបស់ប្រទេស ។ ទោះយ៉ាងណាក៏ដោយ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហ្វាំងឡង់ និងស៊ុយអែត បានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូជាផ្លូវការ ដូច្នេះតើរុស្ស៊ីនឹងឆ្លើយតបនឹងប្រតិបត្តិការដូចនៅអ៊ុយក្រែនដែរឬទេ? តើវានឹងប៉ះពាល់ដល់រុស្ស៊ីយ៉ាងណា បើប្រទេសទាំងពីរនេះចូលជាសម្ព័ន្ធភាពណាតូដោយជោគជ័យ?
ស្ថានទូតរុស្ស៊ីបានឆ្លើយថា នៅថ្ងៃទី ១៦ ខែឧសភា ប្រទេសហ្វាំងឡង់ និងស៊ុយអែតបានធ្វើការសម្រេចចិត្តដើម្បីស្នើសុំសមាជិកភាពអង្គការណាតូ ។ វាគឺជាការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងគោលនយោបាយការបរទេសនៃប្រទេសទាំងនេះ ដែលប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពអស់ជាច្រើនទសវត្សរ៍មកហើយនោះ ។ រុស្ស៊ីបានបញ្ជាក់ម្តងហើយម្តងទៀតថា ជម្រើសនៃមធ្យោបាយធានាសន្តិសុខជាតិគឺជាកិច្ចការផ្ទៃក្នុងនៃប្រទេសណាមួយ ។
រុស្ស៊ីមិនមានបញ្ហាជាមួយរដ្ឋទាំងពីរនេះនោះទេ ដូច្នេះហើយគ្មានការគំរាមកំហែងដោយផ្ទាល់ចំពោះរុស្ស៊ីទាក់ទងនឹងការពង្រីកអង្គការណាតូដល់ប្រទេសទាំងនេះទេ ។ ប៉ុន្តែការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធានៃសម្ព័ន្ធមិត្តទៅកាន់ទឹកដីទាំងនេះពិតជានឹងជំរុញឲ្យមានការឆ្លើយតបដ៏សមស្របចំពោះផ្នែកណាមួយរបស់រុស្ស៊ី ។
វាច្បាស់ណាស់ថា គោលដៅរបស់ណាតូ គឺបន្តពង្រីកខ្លួនឆ្ពោះទៅរកព្រំដែននៃប្រទេសរុស្ស៊ី ក៏ដូចជាបង្កើតព្រំដែនមួយផ្សេងទៀតសម្រាប់ការគំរាមកំហែងផ្នែកយោធាដល់ប្រទេសរបស់យើង ។ ការចូលជាសមាជិកណាតូរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត នឹងធ្វើឲ្យខូចខាតយ៉ាងច្រើនដល់សន្តិសុខនៃអឺរ៉ុបខាងជើង និងអឺរ៉ុបទាំងមូល ។
នៅក្នុងទំនាក់ទំនងនេះដែរ ប្រទេសរបស់យើងនឹងត្រូវចាត់វិធានការឆ្លើយតបទាំងយោធា បច្ចេកទេស និងផ្សេងទៀត ដើម្បីទប់ស្កាត់ការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួនដែលកើតឡើងក្នុងបរិបទនេះ ។
ក្នុងន័យនេះ ភាគច្រើននឹងពឹងផ្អែកលើលក្ខខណ្ឌជាក់លាក់នៃការធ្វើសមាហរណកម្មរបស់ប្រទេសទាំងពីរទៅក្នុងសម្ព័ន្ធភាពអាត្លង់ទិកខាងជើង រួមទាំងការដាក់ពង្រាយប្រព័ន្ធវាយប្រហារយោធាប្រកបដោយសក្តានុពលរបស់ប្លុកនេះនៅលើទឹកដីរបស់ខ្លួន ។
ចំណែកប្រទេសហ្វាំងឡង់វិញ ការចូលរួមក្នុងអង្គការណាតូក៏នឹងជាការបំពានដោយផ្ទាល់នូវកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិរបស់ប្រទេសហ្វាំងឡង់ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៤៧ សន្ធិសញ្ញារវាងរុស្ស៊ី និងហ្វាំងឡង់ ដោយផ្អែកលើទំនាក់ទំនងឆ្នាំ ១៩៩២ ។
ទោះក្នុងកាលៈទេសៈណាក៏ដោយ សមាជិកភាពរបស់អង្គការណាតូនឹងមិនពង្រឹងសន្តិសុខរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតទេ ហើយវានឹងនាំឲ្យបាត់បង់អធិបតេយ្យភាពរបស់ខ្លួនក្នុងការសម្រេចចិត្តគោលនយោបាយការបរទេស ៕
អត្ថបទ ៖ ជីវ័ន្ត
ចុចអាន ៖ ណាតូ កំពុងធ្វើការជាមួយសម្ព័ន្ធមិត្តទាំង ៣០ ឲ្យយល់ព្រមលើសមាជិកភាព របស់ស៊ុយអែត និងហ្វាំងឡង់
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


