Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេសរកឃើញសញ្ញាណជំងឺកូវីដប្រភេទថ្មីដែលអាចចម្លងកាន់តែលឿន

បានផុស

នៅ

មន្រ្តីវេជ្ជសាស្រ្តកំពូលរបស់អង់គ្លេសកាលពីថ្ងៃសៅរ៍បានប្រកាសថា ចក្រភពអង់គ្លេសបានកំណត់អត្តសញ្ញាណប្រភេទថ្មីនៃជំងឺកូវីដ ១៩ ដែលអាចរាលដាលលឿនជាងជំងឺកូវីដ ១៩ ធម្មតាទៅទៀតដែលជាហេតុនាំឲ្យនាយករដ្ឋមន្រ្តីលោក Boris Johnson អនុវត្តការរឹតបន្តឹងថ្មីលើផ្នែកខ្លះនៃប្រទេសដើម្បីគ្រប់គ្រងការរាលដាលនេះ ។

លោក Johnson បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍មុនថ្ងៃឈប់សម្រាកបុណ្យណូអែលថា “យើងកំពុងសិក្សាអំពីវា ប៉ុន្តែយើងដឹងច្បាស់ហើយថាយើងត្រូវតែធ្វើសកម្មភាពភ្លាមៗឥឡូវនេះ” ។

លោក Johnson បាននិយាយថា “នៅពេលវីរុសផ្លាស់ប្តូរវិធីនៃការវាយប្រហាររបស់វា យើងត្រូវតែផ្លាស់ប្តូរវិធីសាស្ត្រការពាររបស់យើង” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលអង់គ្លេសបានប្រកាសពីការឆ្លងវីរុសកូរ៉ូណាថ្មីនៅថ្ងៃចន្ទនេះ បន្ទាប់ពីមានការកើនឡើងនូវករណីឆ្លងនៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេសអង់គ្លេស ។ យោងតាមសេចក្តីថ្លែងការណ៍មួយពីសុខភាពសាធារណៈអង់គ្លេសបានឲ្យដឹងថា មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ១,១០០ ករណី ត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យ ។

លោក Johnson បាននិយាយកាលពីថ្ងៃសៅរ៍ថា ឥឡូវនេះវាត្រូវបានគេគិតថាជាវីរុសប្រភេទថ្មីដែលអាចមានប្រសិទ្ធភាពចម្លងរហូតដល់ទៅ ៧០ ភាគរយច្រើនជាងប្រភេទដើមនៃជំងឺនេះ ។ លោកបន្ថែមថា វាហាក់ដូចជាកំពុងជំរុញឲ្យមានការឆ្លងរាលដាលយ៉ាងឆាប់រហ័ស និងកាន់តែលឿន ។ លោក Johnson បានអំពាវនាវដល់ពលរដ្ឋឲ្យចៀសវាងការធ្វើដំណើរ និងបន្តស្នាក់នៅក្នុងតំបន់ដើម្បីការពារវីរុសប្រភេទថ្មីនេះពីការរីករាលដាលជុំវិញប្រទេស និងនៅបរទេស ។

ចំណែកលោកសាស្រ្តាចារ្យ Chris Whitty ប្រធានមន្រ្តីពេទ្យអង់គ្លេសបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា “វីរុសផ្លាស់ប្តូរគ្រប់ពេល ។ រដូវកាលជំងឺផ្តាសាយប្រែប្រួលរៀងរាល់ឆ្នាំ ហើយប្រភេទថ្មីនៃវីរុសកូរ៉ូណាត្រូវបានកំណត់រួចហើយនៅក្នុងប្រទេសមួយចំនួនដូចជាអេស្ប៉ាញ ។

លោក Whitty បាននិយាយថា អ្វីដែលចាំបាច់ត្រូវឆ្លើយតបគឺថាតើវីរុសប្រភេទថ្មីនេះចម្លងបានកាន់តែងាយស្រួល ធ្វើឲ្យមនុស្សកាន់តែឈឺ និងថាតើវាផ្លាស់ប្តូររបៀបប្រព័ន្ធភាពស៊ាំរបស់នរណាម្នាក់ឆ្លើយតបនឹងវីរុសនេះឬក៏យ៉ាងណា ប្រសិនបើពួកគេបានឆ្លង ឬចាក់វ៉ាក់សាំងរួចហើយ ។

លោក Whitty បាននិយាយថា រហូតមកដល់ពេលនេះការប្រមូលភ័ស្តុតាងពីការសិក្សាហ្សែន និងការសិក្សានៅមន្ទីរពិសោធន៍បានបង្ហាញថាទម្រង់ថ្មីនៃវីរុសកូរ៉ូណាមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងការចម្លង ។ ទោះយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះមិនមានភស្តុតាងណាមួយដែលបង្ហាញថាប្រភេទថ្មីនេះបណ្តាលឲ្យមានអត្រាស្លាប់ខ្ពស់ ឬចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនោះទេ ។

មន្រ្តីសុខាភិបាលជឿជាក់ថា ការផ្លាស់ប្តូរថ្មីនេះបានបង្ហាញខ្លួនជាលើកដំបូងនៅពាក់កណ្តាលខែកញ្ញានៅទីក្រុងឡុងដ៍ ឬទីក្រុង Kent ហើយនៅពាក់កណ្តាលខែវិច្ឆិកាវាត្រូវបានគេគិតថាបានបង្កឲ្យមានការឆ្លងប្រហែល ២៨ ភាគរយនៅទីក្រុងឡុងដ៍ និងផ្នែកផ្សេងទៀតនៃភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស ។

ទន្ទឹមនោះអង់គ្លេសក៏បានជូនដំណឹងដល់អង្គការសុខភាពពិភពលោក (WHO) ហើយនឹងបន្តវិភាគទិន្ន័យលើបញ្ហានេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNBC

ចុចអាន ៖ គ្រូពេទ្យអាមេរិកដួលសន្លប់ឈឹងក្រោយចាក់វ៉ាក់សាំងកូវីដ (មានវីដេអូ)

ចុចអាន ៖ ទីក្រុង បាងកក ប្រកាសលុបចោលការអបអរពិធីឆ្លងឆ្នាំវិញក្រោយផ្ទុះកូវីដខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម