ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យអាមេរិកដួលសន្លប់ឈឹងក្រោយចាក់វ៉ាក់សាំងកូវីដ (មានវីដេអូ)
លោកស្រី Tiffany Dover ដែលជាគ្រូពេទ្យនៅមន្ទីរពេទ្យក្រុង Chattanooga រដ្ឋ Tennessee បានបង្កឲ្យមានការភ័យខ្លាចនៅពេលនាងដួលសន្លប់អំឡុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីនាងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer-BioNTech។

នាងកំពុងថ្លែងក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យ CHI Memorial ក្នុងទីក្រុង Chattanooga នៃរដ្ឋ Tennessee ដោយនិយាយថា “អ្នកដឹងទេ បុគ្គលិករបស់ខ្ញុំទាំងអស់រំភើបណាស់ដែលបានទទួលវ៉ាក់សាំងនេះ។ យើងស្ថិតនៅក្នុងអង្គភាពប្រយុទ្ធប្រឆាំងនឹងកូវីដ ដូច្នេះអ្នកដឹងទេ ក្រុមរបស់ខ្ញុំនឹងទទួលបានឱកាសដំបូងដើម្បីចាក់វ៉ាក់សាំងនេះ”។

ក្នុងអំឡុងពេលថ្លែងជាមួយអ្នកសារព័ត៌មាន, Dover ចាប់ផ្តើមមានអារម្មណ៍មិនស្រួលខ្លួនហើយនិយាយថា “សូមទោសខ្ញុំមានអារម្មណ៍វិលមុខណាស់”។

នាងត្រូវបានគេឃើញដួលសន្លប់មុខកាមេរ៉ាហើយក្រុមអ្នកជំនាញវេជ្ជសាស្ត្របានមកជួយនាង។
យ៉ាងណាក្តី នាងបានជាធូរស្បើយវិញហើយ ហើយឥឡូវនេះមានអារម្មណ៍ធូរស្រាលច្រើន។ វីដេអូរបស់ Dover ឆ្លើយសំណួរអ្នកសារព័ត៌មានហើយដួលសន្លប់ កំពុងបង្កភាពល្បីល្បាញនៅលើបណ្តាញសង្គមនិងនាំឲ្យមានការសង្ស័យយ៉ាងខ្លាំងទាក់ទងនឹងសុវត្ថិភាពនិងប្រសិទ្ធភាពរបស់វ៉ាក់សាំងការពារជំងឺកូវីដ១៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Business Today
ចុចអាន៖ WHO នឹងផ្គត់ផ្គង់វ៉ាក់សាំងកូវីដទ្វេដងដល់សកលលោក
ចុចអាន៖ អាល្លឺម៉ង់ក៏ចាក់វ៉ាក់សាំងកូវីដដល់ក្រុមមនុស្សប្រភេទនេះមុនគេដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


