ព័ត៌មានអន្ដរជាតិ
ចិន បញ្ជូនយន្តហោះចម្បាំង ៣០គ្រឿង ចូលតំបន់ការពារដែនអាកាស តៃវ៉ាន់
កោះតៃវ៉ាន់និយាយថា ខ្លួនបានដាក់ពង្រាយយន្តហោះ ដើម្បីព្រមានយន្តហោះចម្បាំងចំនួន ៣០ គ្រឿង ដែលចិនបញ្ជូនចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។

ឧបទ្ទវហេតុកាលពីថ្ងៃចន្ទទី៣០ខែឧសភា គឺជាការលុកលុយធំបំផុត ចាប់តាំងពីខែមករាមក។
រឿងនេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានប្រទេសចិន ប្រឆាំងនឹងការឈ្លានពានតៃវ៉ាន់ ហើយចំថ្ងៃដែលមន្ត្រីអាមេរិក បានធ្វើទស្សនកិច្ចកោះនេះ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខជាមួយមេដឹកនាំនានា។
ប្រទេសចិន បានបង្កើនបេសកកម្មដែនអាកាសរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយអះអាងថា ពួកគេកំពុងធ្វើសមយុទ្ធហ្វឹកហាត់។ យ៉ាងណាក្តី ទង្វើបែបនេះបានធ្វើឲ្យតៃវ៉ាន់ខឹងសម្បា និងបង្កឲ្យភាពតានតឹងក្នុងតំបន់ កាន់តែឡើងកម្តៅ។

ក្រសួងការពារជាតិតៃវ៉ាន់និយាយថា ឧប្បត្តិហេតុចុងក្រោយនេះ រួមមានយន្តហោះចម្បាំង២២ គ្រឿង ក៏ដូចជាយន្តហោះធ្វើសង្គ្រាមអេឡិចត្រូនិច យន្តហោះព្រមានជាមុន និងយន្តហោះប្រឆាំងនាវាមុជទឹកផងដែរ។
យន្តហោះទាំងនេះបានហោះហើរក្នុងតំបន់មួយ នៅភាគឦសានកោះ Pratas ដែលជាផ្នែក នៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ (ADIZ) ប៉ុន្តែយន្តហោះទាំងនោះមិនបានឆ្លងចូលដែនអាកាសរបស់តៃវ៉ាន់ទេ។
គួរបញ្ជាក់ថា ADIZ គឺជាតំបន់មួយនៅខាងក្រៅទឹកដី និងដែនអាកាសជាតិរបស់ប្រទេសមួយ ប៉ុន្តែជាកន្លែងដែលយន្តហោះបរទេសនៅតែត្រូវបានកំណត់អត្តសញ្ញាណ ត្រួតពិនិត្យ និងគ្រប់គ្រងដើម្បីផលប្រយោជន៍សន្តិសុខជាតិ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Biden ប្តេជ្ញាឆ្លើយតបផ្នែកយោធា បើ ចិន លុកលុយ តៃវ៉ាន់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


