Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ថា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ អាមេរិក ប្រឆាំងប្រទេសតែមួយគត់ ក្នុងតំបន់

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe បាននិយាយនៅថ្ងៃអាទិត្យនេះថា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកគឺសំដៅជំរុញការប្រឈមមុខដាក់គ្នានៅក្នុងតំបន់ដើម្បីរារាំងប្រទេសមួយដូចជាយើង ហើយយុទ្ធសាស្ត្រនេះគឺកំពុងស្វែងរកការបង្កជម្លោះ ។

លោក Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានប្រាប់សន្និសីទ IISS Shangri-La Dialogue ជាកិច្ចប្រជុំកំពូលការពារជាតិរបស់អាស៊ីដែលធ្វើឡើងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមិថុនា ថា រដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកយុទ្ធសាស្ត្រនេះជាការប៉ុនប៉ងបង្កើតប្រទេសមួយក្រុមតូចផ្តាច់មុខ ក្រោមលេសនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ដើម្បីគ្រប់គ្រងប្រទេសផ្សេងទៀតនៅក្នុងតំបន់ ។

ចំណែករដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយកាលពីចុងខែឧសភាថា យុទ្ធសាស្ត្រដែលមានគោលបំណងជំរុញការប្រឈមមុខដាក់គ្នា និងធ្វើឲ្យខូចសន្តិភាពនៅក្នុងតំបន់របស់អាមេរិកនឹងត្រូវបរាជ័យ ។

លោកបានអះអាងថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកគឺជាយុទ្ធសាស្ត្រនៃការបង្កើតការមិនចុះសម្រុងគ្នា បង្កើតការប្រឈមមុខដាក់គ្នា និងធ្វើឲ្យខូចសន្តិភាព ក្រោមបដានៃ “សេរីភាព និងការបើកចំហ” ដើម្បីបង្កើតក្រុម និងស្វែងរកការដាក់ប្រទេសក្នុងតំបន់នៅសេវាកម្មនៃអនុត្តរភាពរបស់ខ្លួន ។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានបើកដំណើរការក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកថ្មីសម្រាប់វិបុលភាព (IPEF) រួមគ្នាជាមួយប្រទេសឥណ្ឌូប៉ាស៊ីហ្វិកចំនួន ១២ រួមមាន អូស្ត្រាលី ព្រុយណេ ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម កាលពីចុងខែឧសភា នៅទីក្រុងតូក្យូ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក ប្ដេជ្ញាពង្រឹងសម្ព័ន្ធភាពសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម