ព័ត៌មានអន្ដរជាតិ
មេទ័ពអង់គ្លេស ប្រាប់ទាហានឲ្យត្រៀមប្រយុទ្ធ និងផ្តួលកងទ័ពលោក ពូទីន ក្នុងសង្រ្គាមលោកលើកទី៣ (មានវីដេអូ)
មេបញ្ជាការកំពូលរបស់ចក្រភពអង់គ្លេស បានប្រាប់កងទ័ពរបស់លោក ឲ្យត្រៀមប្រយុទ្ធ និងផ្តួលកងទ័ពរបស់លោក ពូទីន ក្នុងសង្រ្គាមដីគោកនៅអឺរ៉ុប ដែលនឹងក្លាយជាសង្គ្រាមលោកលើកទី៣។

លោកមេទ័ព Sir Patrick Sanders ដែលទទួលបន្ទុកជាមេបញ្ជាការទូទៅ នៃកងទ័ពអង់គ្លេស បានព្រមានទាហាន ក្នុងសប្តាហ៍នេះថា “យើងកំពុងស្ថិតនៅក្នុងជំនាន់ ដែលត្រូវតែរៀបចំកងទ័ពដើម្បីប្រយុទ្ធនៅអឺរ៉ុបម្តងទៀត នៅពេលការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បង្កធ្វើឲ្យរង្គោះរង្គើដល់ស្ថិរភាពពិភពលោក”។
នៅក្នុងសារយ៉ាងម៉ឺងម៉ាត់ទៅកាន់កងទ័ពអង់គ្លេស លោកបានសរសេរថា “ខ្ញុំជាអគ្គសេនាធិការដំបូងគេ ចាប់តាំងពីឆ្នាំ ១៩៤១មក ដែលគ្រប់គ្រងកងទ័ពនៅក្នុងស្រមោលនៃសង្រ្គាមដីគោកនៅអឺរ៉ុប ដែលពាក់ព័ន្ធនឹងមហាអំណាចទ្វីបមួយ។ ការគំរាមកំហែងយូរអង្វែងពីរុស្ស៊ីបង្ហាញថា យើងបានចូលយុគសម័យថ្មីនៃអសន្តិសុខហើយ”។

លោកបន្តថា “វាជាកាតព្វកិច្ចសំខាន់របស់ខ្ញុំ ក្នុងការធ្វើឲ្យកងទ័ពរបស់យើងមានភាពខ្លាំងក្លា និងមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន។ ឥឡូវនេះដល់ពេលហើយ ហើយយើងត្រូវចាប់យកឱកាស”។
ការអះអាងរបស់លោក កើតឡើងចំពេលលោក ពូទីន គំរាមកំហែងដល់ប្រទេសណាតូ ហើយសប្តាហ៍នេះ បានចំអកអតីតរដ្ឋសូវៀតនៅអឺរ៉ុបដោយប្រកាសថា “ពួកគេជាផ្នែកមួយនៃប្រទេសរុស្ស៊ីជាប្រវត្តិសាស្ត្រ”។

លោកពូទីន បានធ្វើអត្ថាធិប្បាយជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយរបស់ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokaev ដែលបានប្រកាសថា គាត់មិនទទួលស្គាល់សាធារណរដ្ឋប្រជាមានិតដែលប្រកាសដោយខ្លួនឯងគឺ Donetsk និង Luhansk នៅភាគខាងកើតប្រទេសអ៊ុយក្រែន នោះទេ។
លោក Tokaev បានពណ៌នា សាធារណរដ្ឋ Donetsk និង សាធារណរដ្ឋ Luhansk ថាជា “ទឹកដីពាក់កណ្តាលរដ្ឋ”។ ប្រធានាធិបតីកាហ្សាក់ស្ថានរូបនេះនិយាយថា “យើងមិនទទួលស្គាល់តៃវ៉ាន់ កូសូវ៉ូ អូសេទីខាងត្បូង ឬអាប់ខាហ្សី ទេ។ យើងអនុវត្តគោលការណ៍នេះចំពោះដែនដីរដ្ឋមួយ គឺសាធារណរដ្ឋប្រជាជន Luhansk និង Donetsk”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី វាយចូលទីក្រុងសំខាន់នៅភាគខាងកើត អ៊ុយក្រែន ដោយជោគជ័យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


