ព័ត៌មានអន្ដរជាតិ
អាមេរិក ឲ្យក្រុមហ៊ុនប្រេងទាំងអស់ រួមទាំងអង្គការ OPEC បង្កើនការផលិត ទប់តម្លៃពិភពលោក
រដ្ឋមន្ត្រីថាមពលអាមេរិកលោកស្រី Jennifer Granholm បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកកំពុងអំពាវនាវដល់ក្រុមហ៊ុនផលិតប្រេង និងឧស្ម័នទាំងអស់ រួមទាំងអង្គការប្រទេសនាំចេញប្រេង (OPEC) ឲ្យបង្កើនទិន្នផលផលិតរបស់ពួកគេ ។

លោកស្រីរដ្ឋមន្ត្រីបានប្រាប់កម្មវិធី State of the Union show របស់ទូរទស្សន៍ CNN ថា “លោកប្រធានាធិបតី ចូ បៃដិន បានស្នើសុំឲ្យអ្នកផ្គត់ផ្គង់ទាំងអស់នៅជុំវិញពិភពលោកបង្កើនផលិតកម្មរបស់ពួកគេដើម្បីទប់ទល់នឹងការកើនឡើងនៃតម្លៃប្រេងសាំង” ។
លោកស្រី Granholm បាននិយាយថា លោក បៃដិន ក៏នឹងជួបផ្ទាល់ជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman ផងដែរ ទោះបីជាគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីតត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធក្នុងការសម្លាប់អ្នកកាសែត Jamal Khashoggi ក៏ដោយ ។

ជាចុងក្រោយលោកស្រី Granholm បញ្ជាក់ថា លោកស្រីក៏នឹងជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេង និងឧស្ម័នក្នុងសប្តាហ៍ខាងមុខនេះ ដើម្បីពិភាក្សាអំពីកង្វះសមត្ថភាពកែច្នៃនៅរោងចក្រចម្រាញ់ប្រេងរបស់សហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ពិចារណាដកពន្ធទំនិញមួយចំនួនរបស់ ចិន ដើម្បីបន្ថយអតិផរណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


