ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា EU ចង់ឲ្យ អ៊ុយក្រែន ចូលជាសមាជិកព្រោះ ទីក្រុងវ៉ាស៊ីនតោន និង ព្រុចសែល ចង់ឲ្យមានអរិភាព ជាបន្ត
ប្រធានសភារុស្ស៊ីបាននិយាយថា អ៊ុយក្រែន មិនមែនជាបេក្ខភាពដ៏ស័ក្តិសមសម្រាប់ សមាជិកភាពសហភាពអឺរ៉ុប (EU) នោះទេ។
លោក Viacheslav Volodin បានសរសេរនៅលើ Telegram ថា “អំពើពុករលួយ ឧក្រិដ្ឋកម្មដ៏ច្រើនសន្ធឹកសន្ធាប់ អំណាចផ្តាច់ការ និងសេដ្ឋកិច្ចអន្តរាយ គឺជាលក្ខណៈរបស់អ៊ុយក្រែនសម័យទំនើប។ អឺរ៉ុបក៏យល់ពីរឿងនេះផងដែរ ប៉ុន្តែបំណងប្រាថ្នារបស់ពួកគេ គឺគ្រាន់តែចង់ធ្វើឲ្យរុស្ស៊ីចុះខ្សោយប៉ុណ្ណោះ”។

លោក Volodin បន្តថា សហភាពដែលមាន ២៧ ប្រទេសមួយនេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ឋានៈជាបេក្ខជនអ៊ុយក្រែន ពីព្រោះទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្រុចសែល ចង់ឲ្យមានអរិភាព ជាបន្ត។
លោកអះអាងថា “លទ្ធផលសម្រាប់អ៊ុយក្រែននឹងសោកសៅ។ មជ្ឈមណ្ឌលធ្វើសេចក្តីសម្រេចចិត្ត នឹងត្រូវផ្ទេរជាផ្លូវការទៅកាន់ទីក្រុងព្រុចសែល។ ទីបំផុត អ៊ុយក្រែន នឹងបាត់បង់ឯករាជភាពរបស់ខ្លួន”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ រុស្ស៊ី ក្លាយជា ប្រទេស ផ្គត់ផ្គង់ ប្រេង ធំជាងគេ របស់ ចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


