Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាងជើង​ ​ថា ​កិច្ចព្រមព្រៀង ​អាមេរិក​-​កូរ៉េ​ខាងត្បូង​-​ជប៉ុន​ គឺជា​ផែនការ​របស់ក្រុង វ៉ាស៊ីនតោន ​សម្រាប់​ណាតូ​អាស៊ី​

បានផុស

នៅ

ប្រទេសកូរ៉េខាងជើង បានរិះគន់កិច្ចព្រមព្រៀងនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការយោធា ថាជាមធ្យោបាយមួយដើម្បីសម្រេចបាននូវផែនការរបស់សហរដ្ឋអាមេរិក សម្រាប់សម្ព័ន្ធភាពយោធាដូចជាអង្គការណាតូនៅក្នុងតំបន់។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍នៅថ្ងៃអាទិត្យទី០៣ខែកក្កដានេះ ខណៈអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានឆ្លើយតបយ៉ាងច្រើនចំពោះសំណួរដែលដាក់ដោយ KCNA។

អ្នកនាំពាក្យនិយាយថា “ការពិតបានបង្ហាញយ៉ាងច្បាស់ថា គោលបំណងពិតប្រាកដរបស់សហរដ្ឋអាមេរិកដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពី ការគំរាមកំហែងពីកូរ៉េខាងជើង គឺជាលេសដើម្បីទទួលបានឧត្តមភាពយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។

អ្នកនាំពាក្យដដែលបន្ថែមថា “ស្ថានការណ៍ដែលកំពុងកើតមាន គឺអំពាវនាវឲ្យមានការកសាងការការពាររបស់ប្រទេស ដើម្បីទប់ទល់យ៉ាងសកម្មជាមួយនឹងការធ្វើឲ្យកាន់តែធ្ងន់ធ្ងរនៃបរិយាកាសសន្តិសុខ”។

មេដឹកនាំសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានជួបគ្នាក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូកាលពីសប្តាហ៍មុន ហើយបានយល់ព្រមស្វែងរកមធ្យោបាយបន្ថែមទៀត ដើម្បីពង្រឹង ការរារាំង ប្រឆាំងនឹងកូរ៉េខាងជើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ កូរ៉េខាងជើង ចោទអាមេរិក ថា កំពុងបង្កើត ណាតូអាស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥៨ វិនាទី មុន

នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនចៅសង្កាត់​រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី១ ពាក់ព័ន្ធករណីក្លែងបន្លំឯកសារសារធារណៈ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចឃាត់រថយន្តដឹកពងមាន់ ១មុឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ក្នុងកិច្ច​ប្រជុំ UDCG អង់គ្លេសនឹងប្រកាស​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ខណៈអាមេរិក​ទន់​ជំហរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ២២ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម១៣ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម១៤ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម