ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា ណាតូ នៅតែបើកទ្វារចំហសម្រាប់សមាជិកភាពទីក្រុងកៀវ
រដ្ឋមន្ត្រីការបរទេសរបស់អ៊ុយក្រែនលោក Dmytro Kuleba បាននិយាយកាលពីថ្ងៃចន្ទថា អង្គការណាតូនឹងមិនផ្លាស់ប្តូរជំហររបស់ខ្លួនលើសមាជិកភាពរបស់អ៊ុយក្រែននាពេលខាងមុខនេះនោះទេ ។
លោក Kuleba បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Levyy Bereg ថា “ខ្ញុំមិនឃើញលក្ខខណ្ឌជាមុនណាមួយសម្រាប់ណាតូក្នុងការផ្លាស់ប្តូរគោលនយោបាយជាក់ស្តែងលើសមាជិកភាពរបស់អ៊ុយក្រែននោះទេ” ។
លោករដ្ឋមន្ត្រីរំពឹងថា “ណាតូនឹងបន្តការបញ្ជាក់នាពេលអនាគតដ៏ខ្លីថា ទ្វារនៅតែបើកចំហសម្រាប់អ៊ុយក្រែន ហើយការសម្រេចចិត្តនៃកិច្ចប្រជុំកំពូលទីក្រុង Bucharest ក៏ដូចជាផ្លូវនៃការធ្វើសមាហរណកម្ម អឺរ៉ុប-អាត្លង់ទិក នៅតែអាចទៅរួច” ។
នៅខែធ្នូ ឆ្នាំ ២០១៤ សភា Verkhovna Rada នៃប្រទេសអ៊ុយក្រែនបានធ្វើវិសោធនកម្មច្បាប់ចំនួន ២ ដោយបោះបង់ចោលស្ថានភាពមិនចូលបក្សសម្ព័ន្ធ ហើយកាលពីខែកុម្ភៈ ឆ្នាំ ២០១៩ សភាអ៊ុយក្រែនបានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញដែលជាសញ្ញានៃការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងការធ្វើសមាហរណកម្មទៅក្នុងសហភាពអឺរ៉ុប និងអង្គការណាតូ ។
ទន្ទឹមនោះមន្ត្រីក្រុងវ៉ាស៊ីនតោនបាននិយាយថា លទ្ធភាពនៃការចូលរបស់អ៊ុយក្រែនទៅក្នុងអង្គការណាតូមិនត្រូវបានពិចារណាក្នុងដំណាក់កាលនេះនោះទេ ប៉ុន្តែសម្ព័ន្ធភាពក៏នឹងមិនបោះបង់ចោលគោលនយោបាយបើកចំហនេះដែរ ហើយក៏មិនបដិសេធដែរអំពីលទ្ធភាពរបស់ទីក្រុងកៀវដែលអាចនឹងចូលរួមជាមួយណាតូនាពេលអនាគតនោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


