ព័ត៌មានអន្ដរជាតិ
ម៉ុលដាវី កំពុងភ័យខ្លាំងថា រុស្ស៊ី នឹងលុកលុយខ្លួន បន្ទាប់ពី អ៊ុយក្រែន (មានវីដេអូ)
នាយករដ្ឋមន្ត្រី ម៉ុលដាវី បាននិយាយថា លោកស្រីព្រួយបារម្ភយ៉ាងខ្លាំងថា រុស្ស៊ីនឹងលុកលុយប្រទេសរបស់លោកស្រីនៅពេលក្រោយ ហើយព្រមានថា គ្មានប្រទេសណាមានសុវត្ថិភាពពីលោក វ្ល៉ាឌីមៀរ ពូទីន ទេ។
ការព្រមានរបស់លោកស្រី Natalia Gavrilita បានកើតឡើង បន្ទាប់ពីកងកម្លាំងរបស់ទីក្រុងមូស្គូ បានសម្រុកចូលភាគខាងត្បូង និងខាងកើតប្រទេសអ៊ុយក្រែន នៅជិតព្រំដែនម៉ុលដាវី-អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
លោកស្រីនិយាយថា “ពួកយើងមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសការដែលដឹងថា កងទ័ពស្ថិតនៅលើទឹកដីនៃតំបន់ផ្តាច់ខ្លួន Transnistria។ យើងកំពុងធ្វើគ្រប់យ៉ាង តាមដែលអាចធ្វើទៅបាន ដើម្បីរក្សាសន្តិភាព និងស្ថិរភាព និងដើម្បីធានាថា ការប្រយុទ្ធគ្នា នឹងមិនរីកកាន់តែធំឡើយ”។
ដោយមានប្រជាជនត្រឹមតែ២.៥លាននាក់, ម៉ុលដាវី គឺជាប្រទេសតូចមួយ ជាពិសេសបើប្រៀបធៀបទៅនឹងអ្នកជិតខាងគឺអ៊ុយក្រែន ដែលមានប្រជាជនជាង ៤០ លាននាក់ មុនការលុកលុយរបស់លោក ពូទីន បានចាប់ផ្តើមនៅថ្ងៃទី២៤ខែកុម្ភៈ។
ទំហំផ្ទៃដី និងចំនួនប្រជាជនដ៏ច្រើនរបស់អ៊ុយក្រែន អាចឲ្យខ្លួនទប់ទល់យ៉ាងខ្លាំងក្លា ប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី ដែលធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។
ដូចច្នេះហើយ ប្រទេសមួយដូចជា ម៉ុលដាវី ដែលមានអព្យាក្រិត្យរដ្ឋធម្មនុញ្ញ និងមិនមែនជាសមាជិកណាតូនោះ គឺពិតជាពិបាកបំផុត ក្នុងការការពារខ្លួន។
ម៉ុលដាវី គឺជាផ្នែកមួយនៃសហភាពសូវៀតរហូតដល់ឆ្នាំ ១៩៩១ នៅពេល ខ្លួនបានបំបែកចេញពីប្លុកកុម្មុយនិស្តដែលត្រូវបានរំលាយ។
តាំងពីសង្គ្រាមនៅអ៊ុយក្រែនចាប់ផ្តើមមក ម៉ុលដាវី បានផ្តល់ជម្រកដល់ជនភៀសខ្លួនអ៊ុយក្រែនប្រហែលកន្លះលាននាក់។
ការភ័យខ្លាចថា រុស្សីអាចធ្វើប្រតិបត្តិការហួសពីអ៊ុយក្រែន ត្រូវបានលើកឡើងក្នុងខែមីនា នៅពេលដែលសម្ព័ន្ធមិត្តលោកពូទីន និងប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បានបង្ហាញនៅក្នុងរូបថតផែនទីសមរភូមិលេចធ្លាយមួយ ដោយចង្អុលដាក់ប្រទេសម៉ុលដាវី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ីប្រាប់ថា ប្រជាជនម៉ុលដាវី គួរតែព្រួយបារម្ភអំពីអនាគតរបស់ពួកគេ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ


