ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា សហរដ្ឋអាមេរិក គឺជាការគំរាមកំហែងដ៏ធំចំពោះ រុស្ស៊ី (មានវីដេអូ)
លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃអាទិត្យទី៣១ខែកក្កដា បានចុះហត្ថលេខាលើគោលការណ៍កងទ័ពជើងទឹកថ្មីមួយ ដែលចាត់ទុកសហរដ្ឋអាមេរិក ជាគូប្រជែងដ៏ធំរបស់រុស្ស៊ី និងកំណត់មហិច្ឆតាដែនសមុទ្រជាសកលរបស់រុស្ស៊ី សម្រាប់តំបន់សំខាន់ៗដូចជា អាកទិក និងសមុទ្រខ្មៅ។

ថ្លែងក្នុងទិវាកងទ័ពជើងទឹករុស្ស៊ីនៅអតីតរដ្ឋធានី St Petersburg ដែលបង្កើតឡើងដោយអធិរាជ Peter the Great, លោក ពូទីន បានសរសើរ Peter ដែលធ្វើឲ្យរុស្ស៊ីក្លាយជាមហាអំណាចសមុទ្រ និងបង្កើនឋានៈជាសកលនៃរដ្ឋរុស្ស៊ី។
បន្ទាប់ពីត្រួតពិនិត្យកងទ័ពជើងទឹករួច លោកពូទីនបានថ្លែងសុន្ទរកថាខ្លីមួយ ដែលក្នុងនោះ លោកអួតអាងអំពីមីស៊ីល Zircon ដ៏ពិសេសរបស់រុស្ស៊ី ហើយព្រមានថា រុស្ស៊ីមានកម្លាំងយោធាអាចកម្ចាត់រាល់អ្នកឈ្លានពានដែលមានសក្តានុពល។

មិនយូរប៉ុន្មានមុនពេលថ្លែងសុន្ទរកថា លោកបានចុះហត្ថលេខាលើគោលការណ៍កងទ័ពជើងទឹកថ្មីកម្រាស់៥៥ទំព័រ ដែលកំណត់គោលដៅជាយុទ្ធសាស្ត្រទូលំទូលាយរបស់កងទ័ពជើងទឹករុស្ស៊ី រួមទាំងមហិច្ឆតាក្លាយជា “មហាអំណាចដែនសមុទ្រ” ដែលលាតសន្ធឹងលើពិភពលោកទាំងមូលផងដែរ។
គោលការណ៍នោះនិយាយថា ការគំរាមកំហែងចម្បងចំពោះរុស្ស៊ីគឺ គោលនយោបាយយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ក្នុងការគ្រប់គ្រងមហាសមុទ្រពិភពលោក និងចលនានៃសម្ព័ន្ធមិត្តយោធាណាតូកាន់តែខិតទៅជិតព្រំដែនរបស់រុស្ស៊ី។

រុស្ស៊ី អាចប្រើប្រាស់កម្លាំងយោធារបស់ខ្លួនឲ្យសមស្របទៅនឹងស្ថានភាពនៅក្នុងមហាសមុទ្រពិភពលោក។ គោលការណ៍នេះទទួលស្គាល់ថា រុស្ស៊ីមិនមានមូលដ្ឋានទ័ពជើងទឹកគ្រប់គ្រាន់នៅទូទាំងពិភពលោក នោះទេ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិច បានឆ្លងកាត់ភាពតានតឹងកាន់តែខ្លាំងក្នុងអំឡុងពេលប្រាំខែនៃជម្លោះអ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អង់គ្លេស ថា លោក Putin កំពុងងាកទៅរកផែនការ D ក្នុងសង្គ្រាមអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


