Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន នឹងមិនចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិ ទេ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅខែកញ្ញា។ នេះបើតាមបញ្ជារបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទទី០៨ខែសីហា។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សារព័ត៌មាន TASS ថា លោក ពូទីន មិនមានគម្រោងទៅទីក្រុងញូវយ៉ក ឬថ្លែងសុន្ទរកថាតាមវីដេអូទៅកាន់ព្រឹត្តិការណ៍នេះទេ។

គណៈប្រតិភូរុស្ស៊ីក៏នឹងរួមបញ្ចូលផងដែរនូវអនុរដ្ឋមន្ត្រីការបរទេសលោក Sergey Vershinin, ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ខ្ពស់ Grigory Karasin, អ្នកតំណាងអចិន្ត្រៃយ៍នៃទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងញូវយ៉ក Vasily Nebenzya និងប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាជាន់ទាប Leonid Slutsky ក៏ដូចជាប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការមនុស្សធម៌ និងសិទ្ធិមនុស្សនៃក្រសួងការបរទេសរុស្ស៊ី, ប្រធាននាយកដ្ឋានមិនរីកសាយភាយ និងគ្រប់គ្រងអាវុធ, ប្រធាននាយកដ្ឋានសម្រាប់បញ្ហាប្រឈម និងការគំរាមកំហែងថ្មី, ប្រធាននាយកដ្ឋានអង្គការអន្តរជាតិ និង ប្រធាននាយកដ្ឋានច្បាប់ ផងដែរ។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន

គួរបញ្ជាក់ថា មហាសន្និបាតអង្គការសហប្រជាជាតិ ដែលជាធម្មតាប្រមូលផ្តុំប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្ត្រីមកពីប្រទេសជាសមាជិក គឺនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ដល់ ២៦ខែកញ្ញា។

យោងតាមកម្មវិធីបឋមនៃព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីតំណាងឲ្យប្រទេសរុស្ស៊ី នឹងត្រូវថ្លែងទៅកាន់មហាសន្និបាតនៅថ្ងៃទី ២៤ ខែកញ្ញា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TASS

ចុចអាន៖ UN៖ អន្តរជាតិត្រូវទទួលការអនុញ្ញាតឲ្យ ចូលទៅរោងចក្រនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប ក្រោយការបាញ់ផ្លោង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម