ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ហៅភ្នាក់ងារ FBI ដែលវាយឆ្មក់ផ្ទះរបស់គាត់ថាជា “ឧក្រិដ្ឋជន” (មានវីដេអូ)
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅភ្នាក់ងារ FBI ដែលវាយឆ្មក់អចលនទ្រព្យ Mar-a-Lago របស់គាត់ថាជា “ឧក្រិដ្ឋជនទូទៅ”, ប៉ុន្មានម៉ោងបន្ទាប់ពីលិខិតឆ្លងដែនរបស់គាត់ត្រូវបានប្រគល់ជូនគាត់វិញ។

លោក ត្រាំ បាននិយាយមុននេះថា ក្នុងអំឡុងពេលឆែកឆេរកាលពីសប្តាហ៍មុន FBI បានរឹបអូសលិខិតឆ្លងដែនចំនួនបី (មួយក្នុងចំណោមនោះបានផុតកំណត់) រួមជាមួយនឹងឯកសារផ្សេងទៀត។
លោក ត្រាំ បានបង្ហោះនៅលើ Truth Social ដែលជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ផ្ទាល់ថា “ក្រសួងយុត្តិធម៌ និង FBI ទើបតែប្រគល់លិខិតឆ្លងដែនមកឲ្យខ្ញុំវិញ។ សូមអរគុណ! ជាអកុសល នៅពេលដែលពួកគេវាយឆ្មក់ចូលផ្ទះ Mar-a-Lago របស់ខ្ញុំ កាលពី៨ថ្ងៃមុន ពួកគេបានយកអ្វីៗគ្រប់យ៉ាងដែលពួកគេប្រទះឃើញ ដូចឧក្រិដ្ឋជនទូទៅធ្វើដែរ។ រឿងនេះមិនគួរកើតឡើងនៅអាមេរិកទេ”។

FBI បានវាយឆ្មក់ផ្ទះ Mar-a-Lago របស់លោក ត្រាំ បន្ទាប់ពីទទួលបានដីកាឆែកឆេរដើម្បីរឹបអូសនូវកំណត់ត្រា និងឯកសារដែលគេចាត់ថ្នាក់ថា “កំពូលសម្ងាត់”។ ឯកសារទាំងនោះ ត្រូវបានដាក់ស្លាកថា “TS/SCI” តាមស្តង់ដាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
ភ្លាមៗបន្ទាប់ពីការវាយឆ្មក់បានបញ្ចប់ លោក ត្រាំ បានបង្ហោះថា “Wow! នៅក្នុងការវាយឆ្មក់ដោយ FBI នៅ Mar-a-Lago ពួកគេបានលួចលិខិតឆ្លងដែនរបស់ខ្ញុំចំនួនបី (មួយផុតកំណត់) រួមជាមួយនឹងអ្វីៗផ្សេងទៀត។ នេះគឺជាការវាយប្រហារលើគូប្រជែងនយោបាយ ក្នុងកម្រិតមួយដែលមិនធ្លាប់មានសោះនៅក្នុងប្រទេសរបស់យើង។ ពិភពលោកទីបី”។

រដ្ឋបាលប័ណ្ណសារ និងកំណត់ត្រាជាតិរបស់សហរដ្ឋអាមេរិក ឬ NARA បានចោទប្រកាន់មុននេះថា លោក ត្រាំ មានកាន់កាប់ប្រអប់ឯកសារចំនួន១៥ របស់សេតវិមាន ដែលឯកសារមួយចំនួនជាព័ត៌មានសម្ងាត់។
អតីតប្រធានាធិបតីរូបនេះ អាចត្រូវបានចោទប្រកាន់ក្រោមច្បាប់ចារកម្ម និងឬច្បាប់កំណត់ត្រាប្រធានាធិបតី។ ច្បាប់ស្តីពីកំណត់ត្រាប្រធានាធិបតីបានចែងថា ឯកសារផ្លូវការ និងសម្ភារ ឬព័ត៌មានផ្សេងទៀតដែលប្រធានាធិបតី ឬអនុប្រធានាធិបតី អាចទទួលបានក្នុងអំឡុងពេលកាន់តំណែងរបស់ពួកគេ ត្រូវតែបញ្ជូនទៅ NARA សម្រាប់ការអភិរក្ស។
នេះមានន័យថា កំណត់ត្រាផ្លូវការរបស់ប្រធានាធិបតី គឺត្រូវបានគ្រប់គ្រងដោយរដ្ឋ មិនមែនដោយអង្គភាពឯកជនណាមួយឡើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ News18
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


