ព័ត៌មានអន្ដរជាតិ
លោក ពូទីន និងលោក ស៊ី នឹងជួបគ្នាឆាប់ជាងការរំពឹងទុក
ជិត៦ខែបន្ទាប់ពីមេដឹកនាំទាំងពីរជួបគ្នាដោយផ្ទាល់, ប្រធានាធិបតីចិន ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងជួបគ្នាក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅពាក់កណ្តាលខែកញ្ញាក្នុងទីក្រុង Samarkand នៃប្រទេស អ៊ូសបេគីស្ថាន។

យោងតាមប្រភពពីកាសែត Wall Street Journal, ចិន បានចាប់ផ្តើមរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ស៊ី ទៅកាន់ប្រទេសអ៊ូសបេគីស្ថាន រួចហើយ។ ថ្វីបើមន្ត្រីចិន មិនបានបញ្ជាក់ពីដំណើរទស្សនកិច្ចណាមួយរបស់លោក ស៊ី នៅខាងក្រៅទីក្រុងប៉េកាំងក៏ដោយ ប៉ុន្តែប្រភពដែលដឹងពីដំណើរនេះ បានអះអាងថា លោកនឹងធ្វើទស្សនកិច្ចនៅថ្ងៃទី១៥ខែកញ្ញា។
ក្រៅពីនេះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានបញ្ជាក់ថា ក្រុមមន្ត្រីក៏បានចាប់ផ្តើមរៀបចំកិច្ចប្រជុំទ្វេភាគីនៅក្រៅជំនួបកំពូលនេះផងដែរ។
កាលពីដើមខែកុម្ភៈ មេដឹកនាំទាំងពីរបានជួបគ្នាក្នុងអំឡុងការប្រកួតកីឡាអូឡាំពិករដូវរងានៅប្រទេសចិន ប៉ុន្មានថ្ងៃមុនសង្គ្រាមរុស្ស៊ី ប្រឆាំងអ៊ុយក្រែនផ្ទុះឡើង។

មន្ត្រីចិនបានប្រាប់ Wall Street Journal ថា “ការធ្វើដំណើរទៅកាន់ទីក្រុង Samarkand នឹងគូសបញ្ជាក់ពីគោលដៅរបស់លោក ស៊ី ក្នុងការបង្កើនទំនាក់ទំនងសន្តិសុខកាន់តែរឹងមាំ ជាមួយបណ្តាប្រទេសដែលមិនមែនជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ខណៈលោកខាងលិចកាន់តែគំរាមកំហែង ប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងប្រទេសចិន”។
គួរបញ្ជាក់ថា ពីដំបូងឡើយ លោក ស៊ី ជីនពីង និងលោក វ្ល៉ាឌីមៀរ ពូទីន ត្រូវបានគេរំពឹងថាជួបគ្នាក្នុងកិច្ចប្រជុំកំពូល G20 នៅកោះបាលី នាខែវិច្ឆិកា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Republic World
ចុចអាន៖ លោក ស៊ី និង ពូទីន នឹងចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ក្នុងខែវិច្ឆិកា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


