ព័ត៌មានអន្ដរជាតិ
ចិន ដាក់លក្ខខណ្ឌមួយចំណុចទៅអាមេរិក បើចង់ចាប់ផ្តើមកិច្ចពិភាក្សាអាកាសធាតុឡើងវិញ
ប្រទេសចិនបាននិយាយនៅថ្ងៃពុធទី៣១ខែសីហានេះថា លក្ខខណ្ឌមួយចំណុច សម្រាប់ការបន្តកិច្ចចរចាស្តីពីអាកាសធាតុទ្វេភាគីជាមួយសហរដ្ឋអាមេរិកឡើងវិញ គឺទីក្រុងវ៉ាស៊ីនតោន ត្រូវលុបបំបាត់ “ឥទ្ធិពលអវិជ្ជមាន” ដែលបន្សល់ទុកដោយដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិកលោក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីដើមខែនេះ។

ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣ខែសីហា ប្រទេសចិនកាលពីថ្ងៃទី៥ខែសីហា បានផ្អាកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសហរដ្ឋអាមេរិក ក្នុងវិស័យមួយចំនួន រួមទាំងកិច្ចពិភាក្សាអាកាសធាតុ និងការសន្ទនារវាងមេបញ្ជាការយោធាជាន់ខ្ពស់ផងដែរ។
ក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times កាលពីថ្ងៃអង្គារ, បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកបម្រែបម្រួលអាកាសធាតុ លោក John Kerry បានជំរុញឲ្យប្រធានាធិបតីចិនលោក Xi Jinping បន្តកិច្ចពិភាក្សាឡើងវិញ។

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលបច្ចុប្បន្នជាអ្នកការទូតអាកាសធាតុកំពូលរបស់រដ្ឋបាល លោក Biden ក៏បានប្រាប់កាសែតនេះផងដែរថា លោកសង្ឃឹមថា ប្រទេសនានា អាចវិលត្រលប់មកវិញ មុនកិច្ចប្រជុំកំពូលអាកាសធាតុ COP27 របស់អង្គការសហប្រជាជាតិក្នុងខែវិច្ឆិកា នៅរមណីយដ្ឋាន Sharm el-Sheikh នៃប្រទេស អេហ្ស៊ីប។
ប្រទេសចិន បានឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Kerry ដោយបញ្ជាក់ថា ការបន្តកិច្ចពិភាក្សាអាកាសធាតុជាមួយសហរដ្ឋអាមេរិក គឺពឹងផ្អែកលើសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដោះស្រាយឥទ្ធិពលអវិជ្ជមាន នៃដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi។

ក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ផ្ញើទៅកាន់ Reuters ថា “ភាគីអាមេរិក គួរតែលុបបំបាត់ឥទ្ធិពលអវិជ្ជមាន នៃទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi។ នេះជាលក្ខខណ្ឌមិនអាចខ្វះបាន នៃកិច្ចសហប្រតិបត្តិការប្រែប្រួលអាកាសធាតុរវាងចិន និងសហរដ្ឋអាមេរិក”។
សេចក្តីថ្លែងការណ៍ក៏បាននិយាយដែរថា ប្រទេសចិននឹងបន្តចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ EU ត្រៀមទិញយន្តហោះពន្លត់ភ្លើងឆេះព្រៃ ខណៈវិបត្តិអាកាសធាតុ កាន់តែធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


