ព័ត៌មានអន្ដរជាតិ
ជប៉ុនរកឃើញករណីឆ្លងជំងឺកូវីដក្លាយពូជប្រភេទថ្មី បន្ថែម
ក្រសួងសុខាភិបាលជប៉ុនបាននិយាយថា ខ្លួនបានរកឃើញករណីឆ្លងជំងឺកូវីដក្លាយពូជប្រភេទថ្មីទី ៨ ក្នុងប្រទេស ។ ក្រសួងនិយាយថា អ្នករស់នៅទីក្រុងតូក្យូអាយុ ៥០ ឆ្នាំត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដក្លាយពូជប្រភេទថ្មីនេះកាលពីថ្ងៃអាទិត្យ ។
ក្រុមមន្រ្តីបាននិយាយថា ស្ត្រីនោះបានវិលត្រឡប់មកប្រទេសជប៉ុនពីប្រទេសអង់គ្លេសនៅថ្ងៃទី ១៣ ខែធ្នូ ហើយបានធ្វើតេស្តអវិជ្ជមានវីរុសនេះនៅឯកន្លែងធ្វើចត្តាឡីស័ករបស់អាកាសយានដ្ឋាន ។ ទោះយ៉ាងណាក្រោយមកស្រ្តីរូបនោះចាប់ផ្តើមក្តៅខ្លួន ហើយត្រូវបានអនុញ្ញាតឲ្យចូលមន្ទីរពេទ្យនៅទីក្រុងតូក្យូកាលពីថ្ងៃអង្គារ ។
ក្រសួងនិយាយថា ចាប់តាំងពីមកដល់ប្រទេសជប៉ុនស្ត្រីរូបនេះបានផ្តាច់ខ្លួនធ្វើចត្តាឡីស័កនៅឯកន្លែងស្នាក់នៅមួយកន្លែងដោយមិនប្រើមធ្យោបាយធ្វើដំណើរសាធារណៈ និងមិនមានទំនាក់ទំនងជិតស្និទ្ធជាមួយនរណាម្នាក់ឡើយ ។
ទន្ទឹមនោះក្រសួងបាននិយាយកាលពីថ្ងៃសុក្រថា អ្នកដំណើរចំនួន ៥ នាក់មកពីប្រទេសអង់គ្លេសបានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដក្លាយពូជប្រភេទថ្មីក្នុងអំឡុងពេលធ្វើចត្តាឡីស័កនៅព្រលានយន្តហោះ ខណៈជំងឺកូវីដក្លាយពូជប្រភេទថ្មីនេះត្រូវបានគេជឿជាក់ថាមានការរីករាលដាលយ៉ាងឆាប់រហ័សជាងជំងឺកូវីដធម្មតា ។
ស្របពេលជាមួយគ្នានេះ ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃសៅរ៍ថា អ្នករស់នៅទីក្រុងតូក្យូដែលទើបត្រឡប់មកពីអង់គ្លេស និងសមាជិកគ្រួសាររបស់គាត់ក៏ត្រូវបានបញ្ជាក់ថាបានឆ្លងជំងឺកូវីដក្លាយពូជប្រភេទថ្មីនេះផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ជប៉ុនរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មី ៥ករណី
ចុចអាន ៖ ចិនផ្អាកដឹកជញ្ជូនវ៉ាក់សាំងកូវីដទៅទួរគី ក្រោយមានករណីឆ្លងនៅការិយាល័យគយក្រុងប៉េកាំង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ