Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន បង្ហើបថា កូរ៉េខាងជើង អាចចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឲ្យដឹងថា ប្រទេសរបស់លោក អាចចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅក្នុងខែវិច្ឆិកា។

នៅក្នុងសុន្ទរកថាកាលពីថ្ងៃព្រហស្បតិ៍ទី០៨ខែកញ្ញា ទៅកាន់សភាជាតិកូរ៉េខាងជើង លោក គីម បានលើកឡើងពីការព្រមានរបស់អង្គការសុខភាពពិភពលោក (WHO) ដែលថា រដូវរងាអាចនឹងមានការផ្ទុះឡើងនៃករណីឆ្លងវីរុសនេះ។

លោក​បាន​ថ្លែង​ដោយ​មិន​បញ្ជាក់​លម្អិត​ថា “​ដូច្នេះ រួម​ជាមួយ​នឹង​ការ​ចាក់​ថ្នាំ​បង្ការ​ដោយទំនួល​ខុស​ត្រូវ យើង​គួរ​តែ​ណែនាំ​ឲ្យប្រជាពលរដ្ឋ​ទាំងអស់ ​ពាក់​ម៉ាស​ដើម្បី​ការពារ​សុខភាព​របស់​ពួកគេ​ចាប់ពី​ខែ​វិច្ឆិកា​ទៅ​”។

កូរ៉េខាងជើង ​មិន​បាន​បញ្ជាក់​ពី​ការចាក់ថ្នាំ​បង្ការ​ជំងឺ​កូវីដ-១៩​ទេ ថ្វីបើ​កំណត់ត្រា​គយ​បង្ហាញ​ថា ខ្លួន​បាន​នាំ​ចូល​វ៉ាក់សាំង​​ពី​ប្រទេស​ចិន​ក្នុង​ឆ្នាំ​នេះក៏ដោយ។

កាលពីខែមុន លោក គីម បានប្រកាសជ័យជម្នះលើជំងឺកូវីដ១៩ និងបញ្ជាឲ្យដកវិធានការប្រឆាំងការរាតត្បាតជាអតិបរមា ដែលបានដាក់ក្នុងខែឧសភា។

កូរ៉េខាងជើង ​មិន​ដែល​បញ្ជាក់ពិតប្រាកដ​ថា ​មាន​មនុស្ស​ប៉ុន្មាន​នាក់​​បានឆ្លងជំងឺ​កូវីដ-១៩​ទេ​ដោយសារ​ប្រទេស​នេះ​ខ្វះ​មធ្យោបាយ​ធ្វើ​តេស្ដ​។

ផ្ទុយទៅវិញ កូរ៉េខាងជើងបានរាយការណ៍ពីចំនួនអ្នកជំងឺគ្រុនក្តៅប្រចាំថ្ងៃ ដែលបានកើនឡើងដល់ប្រហែល ៤.៧៧លាននាក់ ក្នុងចំណោមប្រជាជនប្រហែល ២៥ លាននាក់។ ប៉ុន្តែខ្លួនមិនបានចុះបញ្ជីករណីបែបនេះថ្មីទេ ចាប់តាំងពីថ្ងៃទី ២៩ ខែកក្កដាមក ហើយនិយាយថា អ្នកស្លាប់មានចំនួន៧៤នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កូរ៉េខាងជើង ប្រកាសយកឈ្នះលើកូវីដ ទោះលោក គីម ចេញរោគសញ្ញាគ្រុនក្តៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម