ព័ត៌មានអន្ដរជាតិ
បញ្ហាសំខាន់ចំនួន២ នឹងលើកឡើងក្នុងកិច្ចប្រជុំរវាងលោក ពូទីន និងលោក ស៊ី នៅថ្ងៃស្អែកនេះ (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន និងសមភាគីចិន លោក ស៊ី ជីនពីង នឹងពិភាក្សាអំពីបញ្ហាអ៊ុយក្រែន និងតៃវ៉ាន់ អំឡុងកិច្ចប្រជុំមួយ ក្នុងប្រទេសអ៊ូសបេគីស្ថាន នៅថ្ងៃព្រហស្បតិ៍ទី ១៥ខែកញ្ញាស្អែកនេះ។

លោក ស៊ី នឹងចាកចេញពីប្រទេសចិន ជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំ សម្រាប់ការធ្វើដំណើរទៅកាន់តំបន់អាស៊ីកណ្តាល ជាកន្លែងដែលលោកនឹងជួបជាមួយលោកពូទីន ពោលគឺត្រឹមតែមួយខែប៉ុណ្ណោះ មុនពេលលោក ស៊ី នឹងត្រូវបំពេញតួនាទីជាមេដឹកនាំចិនដ៏មានឥទ្ធិពលបំផុត ចាប់តាំងពីលោកម៉ៅ សេទុង។
ជំនួយការវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយក្នុងសន្និសីទមួយនៅទីក្រុងមូស្គូថា “ប្រធានាធិបតីទាំង២ នឹងពិភាក្សាគ្នាទាំងរបៀបវារៈទ្វេភាគី និងប្រធានបទសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ។ មេដឹកនាំទាំង២ នឹងផ្តល់នូវការវាយតម្លៃជាវិជ្ជមានលើកម្រិតនៃការជឿទុកចិត្តខ្ពស់ដែលមិនធ្លាប់មានពីមុនមក នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី”។

ភាពជាដៃគូគ្មានដែនកំណត់កាន់តែស៊ីជម្រៅរវាងមហាអំណាចកំពុងរះ ចិន និងមហាអំណាចធនធានធម្មជាតិ រុស្ស៊ី គឺជាការអភិវឌ្ឍន៍ភូមិសាស្ត្រនយោបាយដែលលោកខាងលិចកំពុងតាមមើលដោយក្តីបារម្ភជាទីបំផុត។
លោក Ushakov អះអាងថា ទីក្រុងមូស្គូ ឲ្យតម្លៃលើជំហររបស់ចិន ចំពោះអ្វីដែលលោកហៅថា “វិបត្តិអ៊ុយក្រែន” ដោយនិយាយថា ទីក្រុងប៉េកាំង បានបង្ហាញវិធីសាស្រ្ត តុល្យភាព ចំពោះជម្លោះ។ ប្រទេសចិន យល់យ៉ាងច្បាស់អំពីហេតុផលដែលបង្ខំឲ្យរុស្ស៊ី ចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន។ បញ្ហានេះនឹងត្រូវបានពិភាក្សាយ៉ាងហ្មត់ចត់ក្នុងអំឡុងកិច្ចប្រជុំ។
គួរបញ្ជាក់ថា ជំនួបរវាងលោក ស៊ី និងលោក ពូទីន ក្នុងប្រទេស អ៊ូសបេគីស្ថាន នឹងប្រព្រឹត្តទៅនៅខាងក្រៅកិច្ចប្រជុំកំពូល របស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ក្នុងទីក្រុង Samarkand៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក ស៊ី ជីនពីង រៀបចំខ្លួនចាកចេញពីប្រទេស ចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


