ព័ត៌មានអន្ដរជាតិ
ចិន នឹងដាក់ទណ្ឌកម្មក្រុមហ៊ុន អាមេរិក ជុំវិញការលក់អាវុធឲ្យ តៃវ៉ាន់
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិននឹងដាក់ទណ្ឌកម្មលើនាយកប្រតិបត្តិនៃក្រុមហ៊ុន Boeing Defense និង Raytheon ជុំវិញការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងការលក់អាវុធចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៊ីនតោនទៅកាន់កោះតៃវ៉ាន់ ។

ការដាក់ទណ្ឌកម្មលើ CEO របស់ក្រុមហ៊ុន Boeing Defense លោក Ted Colbert រួមជាមួយលោក Gregory Hayes ថៅកែក្រុមហ៊ុន Raytheon Technologies Corp គឺឆ្លើយតបទៅនឹងការយល់ព្រមពីក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២ ខែកញ្ញា លើការលក់ឧបករណ៍យោធាទៅឲ្យតៃវ៉ាន់ ។
លោកស្រី Mao បាននិយាយថា “លោក Colbert និងលោក Hayes នឹងត្រូវបានដាក់ទណ្ឌកម្មដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន ដោយសារតែការចូលរួមរបស់ពួកគេក្នុងការលក់អាវុធទាំងនេះ” ។

ការលក់ទាំងនោះរួមមានកាំជ្រួចមីស៊ីលប្រឆាំងនាវាចំនួន ៦០ ដើម និងកាំជ្រួចមីស៊ីលបាញ់ពីអាកាសចំនួន ១០០ ដើម ដែលក្នុងនោះសុទ្ធតែមានអ្នកម៉ៅការសំខាន់ដូចជាក្រុមហ៊ុន Boeing Defense និងក្រុមហ៊ុន Raytheon ជាដើម ។
គួរបញ្ជាក់ថា មន្ទីរបញ្ចកោណបានប្រកាសការលក់កញ្ចប់អាវុធនេះ បន្ទាប់ពីការធ្វើសមយុទ្ធយោធាយ៉ាងគឃ្លើនរបស់ចិននៅជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចកាលពីមួយខែមុនដោយប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ជាមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកដែលធ្វើដំណើរទៅកាន់ទីក្រុងតៃប៉ិក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Reuters
ចុចអាន ៖ លោក ស៊ី ជីនពីង ថាត្រូវទប់ស្កាត់ដាច់ខាត “បដិវត្តន៍ពណ៌” ពីកងកម្លាំងខាងក្រៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


