Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិកគំរាមកម្ទេចមីស៊ីលដែលដឹកពីអ៊ីរ៉ង់ទៅវេណេហ្ស៊ូអេឡា

បានផុស

នៅ

សហរដ្ឋអាមេរិកបានគំរាមកម្ទេចមីស៊ីលរយៈចម្ងាយឆ្ងាយទាំងឡាយណាដែលត្រូវបានបញ្ជូនទៅវេណេហ្ស៊ូអេឡាចេញពីអ៊ីរ៉ង់បន្ទាប់ពីការដាក់ទណ្ឌកម្មអាវុធរបស់អង្គការសហប្រជាជាតិលើប្រទេសអ៊ីរ៉ង់បានផុតកំណត់កាលពីសប្តាហ៍មុន។

ការព្រមាននេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីវេណេហ្ស៊ូអេឡាលោក Nicholas Maduro បានប្រកាសបង្កើតក្រុមប្រឹក្សាយោធាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលនឹងស្វែងរកឯករាជ្យភាពរបស់ប្រទេសទាក់ទងនឹងប្រព័ន្ធអាវុធរបស់ខ្លួនដោយមានជំនួយពីប្រទេសជាសម្ព័ន្ធមិត្តដូចជាចិន រុស្ស៊ី អ៊ីរ៉ង់និងគុយបាជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ថា ការដឹកជញ្ជូននឹងកើតឡើងនោះទេប៉ុន្តែមន្រ្តីអាមេរិកម្នាក់បាននិយាយថា ប្រទេសទាំងនេះទំនងជានឹងធ្វើកិច្ចព្រមព្រៀងអាវុធ។

លោក Elliot Abrams តំណាងពិសេសនៃក្រសួងការបរទេសអាមេរិកប្រចាំវេណេហ្ស៊ូអេឡានិងអ៊ីរ៉ង់បានប្រាប់ Fox News ថា ការផ្ទេរមីស៊ីលរយៈចម្ងាយឆ្ងាយពីអ៊ីរ៉ង់ទៅវេណេហ្ស៊ូអេឡាមិនអាចទទួលយកបានទេហើយនឹងមិនត្រូវបានអនុញ្ញាតឬអត់ឱនឲ្យបានឡើយ។

លោកបន្តថា “យើងនឹងប្រឹងប្រែងដើម្បីបញ្ឈប់ការដឹកជញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយហើយប្រសិនបើពួកគេទៅដល់ប្រទេសវេណេហ្ស៊ូអេឡា ពួកគេនឹងត្រូវគេកម្ទេចនៅទីនោះ”។

ការរារាំងនេះមានលក្ខណៈស្រដៀងទៅនឹងឆ្នាំ១៩៦២ដែរនៅពេលលោកប្រធានាធិបតី John F. Kennedy រារាំងប្រទេសគុយបាដើម្បីបញ្ឈប់សហភាពសូវៀតពីការដឹកមីស៊ីលនៅទីនោះ។

វាសឹងតែបង្កឲ្យផ្ទុះឡើងនូវសង្គ្រាមនុយក្លេអ៊ែរទៅហើយនៅថ្ងៃទី២៧ខែតុលាកាលពី៥៨ឆ្នាំមុនប៉ុន្តែប្រទេសទាំងនោះបានឈានដល់កិច្ចព្រមព្រៀងនៅនាទីចុងក្រោយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

កម្លាំងបន្តល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ២៥ នាទីutes មុន

នាយករដ្ឋមន្ត្រី៖ មិនថា​ពលរដ្ឋ​ខ្មែរ​នៅ​ទីណា​ទេយើង​ត្រូវ​បម្រើឱ្យ​អស់​លទ្ធភាព

សេចក្ដីជូនដំណឹង២៩ នាទីutes មុន

ឥទ្ធិពលអស្ចារ្យ ជម្រើសដែលគួរឲ្យចាប់ចិត្ត ពេលនេះរួមទាំងអ្នកចូលចិត្តផ្អែមនិងប្រៃនឹងទទួលបានអារម្មណ៍ដ៍ពេញចិត្តខ្លាំងបំផុត

នយោបាយ៣៦ នាទីutes មុន

ពលរដ្ឋស្រុកកែវសីមា ទទួលបានការព្យាបាលជំងឺឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានជាតិ១ ម៉ោង មុន

ទឹកធ្លាក់ជ្រាវ ជាទីដ៏ត្រជាក់ត្រជុំសម្រាប់ទេសចរសម្រាកលម្ហែកាយនារដូវកាលបៃតង

Sokha Hotels

ព័ត៌មានពេញនិយម