ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិកគំរាមកម្ទេចមីស៊ីលដែលដឹកពីអ៊ីរ៉ង់ទៅវេណេហ្ស៊ូអេឡា
សហរដ្ឋអាមេរិកបានគំរាមកម្ទេចមីស៊ីលរយៈចម្ងាយឆ្ងាយទាំងឡាយណាដែលត្រូវបានបញ្ជូនទៅវេណេហ្ស៊ូអេឡាចេញពីអ៊ីរ៉ង់បន្ទាប់ពីការដាក់ទណ្ឌកម្មអាវុធរបស់អង្គការសហប្រជាជាតិលើប្រទេសអ៊ីរ៉ង់បានផុតកំណត់កាលពីសប្តាហ៍មុន។
ការព្រមាននេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីវេណេហ្ស៊ូអេឡាលោក Nicholas Maduro បានប្រកាសបង្កើតក្រុមប្រឹក្សាយោធាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលនឹងស្វែងរកឯករាជ្យភាពរបស់ប្រទេសទាក់ទងនឹងប្រព័ន្ធអាវុធរបស់ខ្លួនដោយមានជំនួយពីប្រទេសជាសម្ព័ន្ធមិត្តដូចជាចិន រុស្ស៊ី អ៊ីរ៉ង់និងគុយបាជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ថា ការដឹកជញ្ជូននឹងកើតឡើងនោះទេប៉ុន្តែមន្រ្តីអាមេរិកម្នាក់បាននិយាយថា ប្រទេសទាំងនេះទំនងជានឹងធ្វើកិច្ចព្រមព្រៀងអាវុធ។
លោក Elliot Abrams តំណាងពិសេសនៃក្រសួងការបរទេសអាមេរិកប្រចាំវេណេហ្ស៊ូអេឡានិងអ៊ីរ៉ង់បានប្រាប់ Fox News ថា ការផ្ទេរមីស៊ីលរយៈចម្ងាយឆ្ងាយពីអ៊ីរ៉ង់ទៅវេណេហ្ស៊ូអេឡាមិនអាចទទួលយកបានទេហើយនឹងមិនត្រូវបានអនុញ្ញាតឬអត់ឱនឲ្យបានឡើយ។
លោកបន្តថា “យើងនឹងប្រឹងប្រែងដើម្បីបញ្ឈប់ការដឹកជញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយហើយប្រសិនបើពួកគេទៅដល់ប្រទេសវេណេហ្ស៊ូអេឡា ពួកគេនឹងត្រូវគេកម្ទេចនៅទីនោះ”។
ការរារាំងនេះមានលក្ខណៈស្រដៀងទៅនឹងឆ្នាំ១៩៦២ដែរនៅពេលលោកប្រធានាធិបតី John F. Kennedy រារាំងប្រទេសគុយបាដើម្បីបញ្ឈប់សហភាពសូវៀតពីការដឹកមីស៊ីលនៅទីនោះ។
វាសឹងតែបង្កឲ្យផ្ទុះឡើងនូវសង្គ្រាមនុយក្លេអ៊ែរទៅហើយនៅថ្ងៃទី២៧ខែតុលាកាលពី៥៨ឆ្នាំមុនប៉ុន្តែប្រទេសទាំងនោះបានឈានដល់កិច្ចព្រមព្រៀងនៅនាទីចុងក្រោយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


